សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍សំខាន់គន្លឹះ ៥ចំណុច សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ យកទៅអនុវត្ត

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញអនុសាសន៍សំខាន់គន្លឹះចំនួន ៥ចំណុច សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្ត ដើម្បីបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

អនុសាសន៍សំខាន់គន្លឹះចំនួន ៥ចំណុច សម្រាប់ថ្នាក់ដឹកនាំរាជធានី-ខេត្ត ថ្នាក់ក្រោមជាតិ ដើម្បីយកទៅអនុវត្តរួមមាន៖

១. ត្រូវពង្រឹងខ្លួន រៀបចំកែសម្រួលយន្តការនានា គោលការណ៍ស្តង់ដារ ពង្រឹងភាពស្អាតស្អំ ។

២. ពង្រឹងការត្រួតពិនិត្យ ការតាមដាន និងគាំទ្រដល់មូលដ្ឋានលើគម្រោងនៃការអនុវត្តឱ្យបានប្រសិទ្ធភាព ។

៣. ពង្រឹងយន្តការច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ។

៤. ការគ្រប់គ្រងហិរញ្ញវត្ថុ និងប្រើប្រាស់ទ្រព្យសម្បត្តិឱ្យបានល្អ ហើយត្រូវម្ចាស់ការដោះស្រាយបញ្ហា ដោយក្តាប់ឱ្យជាប់បញ្ហាដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ។

៥. ខិតខំអភិវឌ្ឍរាជធានី-ខេត្ត និងទាក់ទាញវិនិយោគ និងដៃគូ ដើម្បីបង្កើតភាពទាក់ទាញផ្សេងៗ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner