នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ហាត់សមត្រៀម ខួបអនុស្សាវ រីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ឆ្នាំ២០២៣
(ភ្នំពេញ)៖ នាយទាហាន និងពលទាហាន នៃកងយោធពលខេមរភូមិន្ទ បានធ្វើការហាត់សមដើម្បីត្រៀមខ្លួនក្នុងខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា ១៩៥៣-២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃខាងមុខនេះ ។
សូមរំលឹកផងដែរថា ជារៀងរាល់ឆ្នាំ គណប្រតិភូ នៃរាជរដ្ឋាភិ បាល កម្ពុជា គ្រប់ក្រសួងស្ថាប័ន មន្ទីរទាំងអស់ នឹងដឹកនាំគណៈ ប្រតិ ភូថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្ត ដំណើរអញ្ជើញទៅថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌល សួនច្បារខាងកើត វិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងពិធីខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យ ជាតិ ៩ វិច្ឆិកា ដើម្បីចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីជីវិត ដើម្បីជាតិ និង ប្រជារាស្រ្ត និងចងចាំជានិច្ចព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្តុង្គឧត្តមនៃព្រះករុណា ព្រះបរមរតនកោដ្ឋ។ ខួបអនុស្សាវរីយ៍ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូណ៌ពីសាធារណរដ្ឋបារាំង ក្រោមព្រះរាជបូនីយកិច្ចរបស់ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យឃើញពីព្រះរាជ បេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រ ខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះ បរម រតនកោដ្ឋ ដែល ព្រះអង្គបានលះបង់ព្រះកាយពល និង ព្រះបញ្ញាញាណ យ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះ រាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា ៕





ដោយ / គ្រី សម្បត្តិ + ភារ៉ា