ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលគាំទ្រគណបក្សប្រឆាំងងាកមកគាំទ្រ និងប្រកាសប្តេជ្ញាគាំទ្រចូលរួមនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ ដឹកជញ្ជូន ម្ចាស់អាជីវកម្ម សន្តិសុខ កម្មករ ជាដើម ដែលធ្លាប់មាននិន្នាការផ្ទុយពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយជឿលង់នឹងសកម្មជន ក្រុមសមាគម និងអង្គការមួយចំនួនតូច ដែលតែងតែញុះញង់ និងបង្ហាញតែរូបភាពមិនល្អ នាំឱ្យខុសសីលធម៌សង្គម និងមិនរីកចម្រើនក្នុងការងារ បានប្តេជ្ញាគាំទ្រចូលរួមនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ពិសេសក្នុងវិស័យអាទិភាពនានា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធអាចមានឱកាសចូលរួមចំណែកក្នុងការរក្សាបាននូវ សិទ្ធសេរីភាព ការគាំពារ និងចូលរួមធ្វើសកម្មភាពបុព្វហេតុសង្គម ក្នុងការរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ។ ជាថ្មីម្តងទៀតក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់បណ្ដាលប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន បណ្តាលសមាគម អង្គការ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទទួលបាននូវឱកាសអភិវឌ្ឍសង្គមរួមគ្នា។
សូមជម្រាបថា លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិល និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជួបជុំជាមួយបណ្តាលតំណាងក្រុមយុវជនសង្គមស៊ីវិលនានា រួមជាមួយក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលភាគច្រើនប្រកបមុខរបរ អ្នករត់ផាស់អាប់ (Pass App) ដឹកជញ្ជូន ម្ចាស់អាជីវកម្ម សន្តិសុខ កម្មករ និងបានប្រកាសបញ្ចូលជាសមាជិកក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃសមាគមយុវជនខ្មែរមហានគរ។ គួរបញ្ជាក់ផងដែរ នេះជាការជួបជុំជាលើកទី២ ជាចុងក្រោយក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជួបជុំគ្នាជាលើកទី៣ នឹងមានការចូលរួមកាន់តែច្រើន ដោយពួកគាត់ប្តេជ្ញាកៀរគរ សមាជិក សមាជិកា ពីបណ្តាលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលធ្លាប់រងគ្រោះនឹងគោលនយោបាយ ពីបណ្តាលអង្គការ សមាគម ផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាល៕
ដោយ៖ពលជ័យ