សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងការងារ ឱ្យសហការ ជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ វិនិយោគបង្កើតទារកដ្ឋាន និង សាលាមត្តេយ្យសហគមន៍ នៅតាមតំបន់ ជិតរោងចក្រ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងការងារ ឱ្យសហការជាមួយបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ វិនិយោគបង្កើត ទារក ដ្ឋាន និងសាលាមត្តេយ្យសហគមន៍ នៅតាមតំបន់ជិតរោងចក្រ ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន ថ្លែង ដូច្នេះ នៅ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញ ជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែក ថែទាំ សុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យ និយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ សុខាភ្នំពេញ ។

សម្តេចធិបតី បានថ្លែងថា តាមរយៈការចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ-កម្មការិនីនាពេលកន្លង សម្ដេចបានណែនាំ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យសហការជាមួយ បណ្តា ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីវិនិយោគបង្កើតទារកដ្ឋាន និងសាលាមត្តេយ្យសហគមន៍ នៅតាមបណ្តាតំបន់ជិតរោងចក្រ។

សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើតសាលារៀនទាំងនេះ គឺដើម្បីចូលរួមចំណែកសម្រាលបន្ទុកដល់កម្មករ-កម្មការិនី ដែលមានកូននៅក្នុងបន្ទុក សំដៅជួយបង្កើនផលិតភាព និងប្រសិទ្ធភាពការងាររបស់បងប្អូនកម្មករ-កម្មារិនី ព្រមទាំងជួយដល់ការរីកចម្រើនរបស់រោងចក្រផងដែរ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner