ក្រសួងអប់រំកំពុងបន្តដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងបាក់ឌុប នៅតាមមណ្ឌលកំណែទាំង១០
(ភ្នំពេញ)៖ មកដល់ពេលនេះប្រធាន អនុប្រធានមណ្ឌល នៅតាម មណ្ឌល កំណែទាំងអស់ បានដឹកនាំសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ ចាប់ផ្ដើមបន្តដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣។ នេះបើ តាមការឱ្យដឹងពីសំ ណាក់ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣។
បើតាមប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថាលោកគ្រូ អ្នកគ្រូ ដែលជា ប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែក សមាជិក បន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ច ឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរសព្ទដៃ និងឧបករណ៍ អេឡិច ត្រូនិកចូលបន្ទប់កំណែ ដើម្បីជៀសវាងបង្ហោះរាល់សំណៅកិច្ចការ បេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម ។

ដោយឡែកតាមរយៈទំព័រហ្វេសប៊ុករបស់អង្គភាពប្រឆាំងអំពើពុករលួយវិញនៅថ្ងៃទី ១៤ ខែវិច្ឆិកានេះបានឱ្យដឹងថា៖គណៈកម្មការកណ្តាល កំណែ បានទទួល ពិនិត្យ ផ្ទៀងផ្ទាត់ វេចខ្ចប់សន្លឹក MCS ទុកក្នុងហឹប និង បាន ដឹកយកទៅរក្សាទុកនៅអាគាររដ្ឋបាលនៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរង់ចាំបន្តការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ។ ចំណែកឯ សន្លឹកកិច្ចការបេក្ខជនរក្សាទុកក្នុងបន្ទប់ដោយសាឡេទុក មុននឹងត្រូវ ដឹកយកទៅរក្សាទុកនៅសាលាបឋមសិក្សាចៅពញាហុក នាព្រឹកថ្ងៃស្អែ ផងដែរ ។
គួរបញ្ជាក់ថា៖ការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី៦-៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់ ៕





ដោយ៖ម៉ាដេប៉ូ