វិស័យអចលនទ្រព្យ នៅតែជាវិស័យសំខាន់សម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងបានដាក់ចេញនូវវិធានការជាច្រើនដើម្បីគាំទ្រ

ពិសេសវិធានការលើកទឹកចិត្តសារពើពន្ធ រួមមានពន្យារពេលអនុវត្តពន្ធប្រថាប់ត្រា ទណ្ឌកម្មរដ្ឋបាលលើពន្ធអចលនទ្រព្យ ពន្ធដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធនសម្រាប់វិស័យអចលនទ្រព្យ ជាដើម។

រាជរដ្ឋាភិបាលជំរុញលើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ (Loan Restructuring) តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរី ។

រាជរដ្ឋាភិបាលក៏នឹងជំរុញបន្ថែមទៀត ឱ្យវិស័យអចលនទ្រព្យកម្ពុជា កាន់តែមានការទាក់ទាញពីវិនិយោគិនបរទេស ដោយបានជំរុញការប្រើប្រាស់ “យន្តការសិទ្ធិជួលរយៈពេលវែង” អនុញ្ញាតឱ្យមានការចុះកិច្ចសន្យាជួលនូវអចលនទ្រព្យក្នុងរយៈពេលចាប់ពី ១៥-៥០ឆ្នាំ និងអាចបន្តការជួលរយៈពេល ៥០ឆ្នាំទៀត ដោយទទួលបាននូវសិទ្ធិប្រត្យក្ស ស្ទើរតែដូចគ្នាទៅនឹងសិទ្ធិរបស់កម្មសិទ្ធិករដែរ តែមិនមែនជាការលក់ដីឱ្យបរទេសនោះទេ ពោលគឺមានតែរូបវន្តបុគ្គល ឬនីតិបុគ្គល ដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី ។

#ams1minute

ads banner