ជប៉ុនផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ ក្នុងគម្រោងធារាសាស្ត្រក្នុងខេត្តចំនួន៣ (Video Inside)

រាជរដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ សម្រាប់ការស្ដារប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ស្ពានក្នុងខេត្តចំនួន៣របស់កម្ពុជា គឺខេត្តឧត្តរមានជ័យ, ខេត្តកំពង់ឆ្នាំង និងខេត្តស្ទឹងត្រែង។

កិច្ចសន្យាផ្តល់ជំនួយ ៤២ម៉ឺន ៤ពាន់ ៩០៧ដុល្លារអាមេរិកនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ រវាងមន្ត្រីភារធារីស្ថានទូតលោក តានិណៃ អ៊ុំឈិតុម៉ុ ជាមួយនឹងអ្នកតំណាងបីរូប នៃស្ថាប័នទទួលជំនួយ។

គម្រោងជួយលើផ្នែកធារាសាស្ត្រទាំងនេះរួមមាន ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ ក្នុងខេត្តឧត្តរមានជ័យ ក្នុងថវិកាចំនួន ១១ម៉ឺន ៩ពាន់ ៤២៤ដុល្លារអាមេរិក។ ទី២៖ គម្រោង សាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាមួយថវិកា ១៣ម៉ឺន ៧ពាន់ ២០៧ដុល្លារអាមេរិក ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង, និងទី៣គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ជាមួយថវិកាចំនួន ១៦ម៉ឺន ៨ពាន់ ២៧៦ដុល្លារអាមេរិក។

ads banner