២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ២ពាន់ ៦៦៧ ករណី (Video Inside)

ការឆ្លងកូវីដ១៩ នៅស៊ានក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានចំនួន ២ពាន់ ៦៦៧ករណី ដែលកើនឡើងច្រើនដល់ ២ពាន់ ៣៦៦ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ។ កម្ពុជាមិនមានករណីឆ្លងកូវីដ១៩ថ្មីឡើយ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។

ការឆ្លងកូវីដ១៩ នៅអាស៊ានថ្ងៃនេះ បានកើតលើប្រទេសចំនួន៤ រួមមាន ប្រទេសសឹង្ហបុរី មានការឆ្លង ២ពាន់ ៥២១ករណី ច្រើនជាងគេ, ហ្វីលីពីន មានការឆ្លង ១៤៤ករណី និងប្រទេសមីយ៉ាន់ម៉ា និងឡាវ មានការឆ្លង ១ករណីដូចគ្នា តិចជាងគេ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៦ម៉ឺន ៣ពាន់ ៥២៧ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៧៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៦៩៧លានករណី, និងការស្លាប់មានជាង ៦លាន ៩៣ម៉ឺននាក់៕

ads banner