យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត សម្រាប់ខ្លួនឯង និងសង្គមជាតិ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំ ទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាល ផ្តល់ជូន តាមរយៈ កម្មវិធី បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យនៅទូទាំង ប្រទេសចំនួន ១,៥លាននាក់ ដោយមិនបង់ថ្លៃសិក្សា និងថែមទាំងទទួលបាន នូវប្រាក់ ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សា ទៀតផង ។

ឯកឧត្តម អំពាវនាវដល់ យុវជន គួរចាប់ យក ជំនាញ ដែល ខ្លួនស្រឡាញ់ និងជាទីផ្សារកំពុងត្រូវការ ដូចនេះយុវជនអាចជ្រើសរើសមុខជំនាញ ចូល រៀន បានតាមរយៈកម្មវិធី បណ្តុះ បណ្តាល ជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដែលផ្តល់ជូនដោយ រាជរដ្ឋា ភិបាល នៅពេលនេះ ដែលមានមុខ ជំនាញ ដល់ ទៅ ៣៨មុខ ក្នុងវិស័យចំនួន១០ សុទ្ធសឹងជា តម្រូវការ ទីផ្សារ។

ឯកឧត្តម កត្តា អ៊ន យល់ឃើញថា យុវជនម្នាក់គួរ មាន ជំនាញ មួយច្បាស់លាស់ប្រចាំជីវិត ដែលមានន័ យ ថាត្រូវ មានចំណេះដឹងមួយច្បាស់លាស់សម្រាប់ចិញ្ចឹមជីវិតខ្លួនឯង ជួយដល់គ្រួសារ និងជួយដល់សង្គមជាតិ។
បន្ថែម ពីនេះ ឯកឧត្តម កត្តា អ៊ន ចាត់ទុកថា ការបណ្តុះបណ្តាលជំនាញគឺជាស្ពានដែលអាចឱ្យយុវជនរក ចំណូល បានសម្រាប់ខ្លួនឯង និងអាចមានលទ្ធភាពបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាទៀតផង។ ទន្ទឹម នឹង ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសហើយនោះ ឯកឧត្តម កត្តា អ៊ន ក៏ជម្រុញយុវជនត្រូវយកចិត្ត ទុកដាក់ពីជំនាញទន់ផងដែរ ដែលសំដៅដល់ការរៀបចំកិរិយាមាយាទ សីលធម៌ គុណធម៌ ដើម្បីក្លាយជាកម្លាំង ពលកម្មជំនាញប្រកបដោយគុណភាព។

ចំពោះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យ សភា កម្ពុជា មើលឃើញថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដាក់ ចេញ នាពេលនេះពិតជាចាំបាច់ ក្នុង ការ បណ្តុះបណ្តាលមូលធនមនុស្សប្រកបដោយគុណភាព ដែលមានន័យថា មានមនុស្សហើយ ត្រូវមាន ទាំងចំណេះ ដឹង សមត្ថភាព បច្ចេកទេស សុខភាព ទម្លាប់ការងារល្អផងដែរ។ ដូចនេះ ការបណ្តុះ បណ្តាល ជំនាញ វិជ្ជាជីវៈ និងបច្ចេកទេស គឺមិនត្រឹមតែផ្តោតលើការបង្រៀនជំនាញប៉ុណ្ណោះទេ តែក៏ត្រូវផ្តោលើ ជំនាញទន់ដូច ជា ផ្នត់គំនិត និងទម្លាប់ល្អក្នុងការងារផង ដើម្បីទទួលបានការងារល្អ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ យល់ថា កម្មវិធីបណ្តុះបណ្តាលនេះ ផ្តល់ឱកាសដល់យុវជនដែល ពុំទាន់ មាន ជំនាញ ច្បាស់លាស់ រឺបានបោះការសិក្សាចោល ឱ្យមកចូលរៀន ដើម្បីក្លាយជាកម្លាំងពលកម្មជំនាញ មួយច្បាស់ លាស់ វិញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ មើលឃើញថា យុវជនមួយចំនួននៅតែយល់ថា ការសិក្សា ជំនាញ បច្ចេកទេស មានកំរិតទាបជាងការសិក្សាថ្នាក់ឧត្តមសិក្សា ដោយសារពួកគាត់គិតពីមុខមាត់ ជាងអាជីព ដែល មាន ជំនាញច្បាស់លាស់ និងអាច រកចំណូលបានឆាប់រហ័ស។ លោកបណ្ឌិត លើកឡើងថា នៅប្រទេសសិង្ហបុរី សម្រាប់យុវជន ដែលរៀន មិនចប់ ថ្នាក់ វិទ្យាល័យ ទេ គឺពួកគេអាចចូលរៀនវគ្គជំនាញបច្ចេកទេសវិញ និងបន្ទាប់ ពី សិក្សាបាន២រឺ៣ឆ្នាំ ពួកគេអាចបន្តសិក្សា ថ្នាក់ ឧត្តម សិក្សាទៀត។

ចំណែក លោកបណ្ឌិត គិន ភា អ្នកវិភាគសង្គម និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃ រាជបណ្ឌិត្យ សភា កម្ពុជា ក៏ជម្រុញដល់យុវជនត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ព្រោះពេលដែលយុវជនមាន ជំនាញ មួយពិតប្រាកដក្នុងជីវិត គឺពួកគេអាចជួយខ្លួន ជួយគ្រួសារបាន ដែលនេះក៏មានន័យថា បានចូលរួម ជួយសង្គម ជាតិដែរ។

បន្ថែមពីនេះ លោកបណ្ឌិត គិន ភា បានលើកឡើងថា ដើម្បីសម្រេចបាននូវអភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” គឺត្រូវការការចូលរួមពីតួអង្គរាជរដ្ឋាភិបាល វិស័យឯកជន ជាពិសេស គឺ សិក្ខា កាមផ្ទាល់ខ្លួន ត្រូវតែមានវិន័យលើខ្លួនឯង ដើម្បីធានាថាពេលរៀនចប់ទទួលសញ្ញាបត្រ គឺត្រូវយក ជំនាញ មក ធ្វើ ការកើត។

តាមការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គ សិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh។ និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈទូទាំង ប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅ ត្រូវ បំពេញ លក្ខខណ្ឌ មួយ ចំនួន រួមមាន ៖ (១).ជាយុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណ សញ្ជាតិ ខ្មែរ ឬ សំបុត្រ កំណើត, និង (៤). មានបណ្ណ សមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner