គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២២ខែវិច្ឆិកា បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ និងរងរបួស ២៣នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាល ឲ្យមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រចំនួន២៣នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមាន គ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៣លើក ស្លាប់ ០២នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០នាក់ បត់គ្រោះថ្នាក់ ០២លើក ស្លាប់ ០នាក់ និង ងងុយ ០១លើក ស្លាប់ ០នាក់៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕