រាជរដ្ឋាភិបាលលើកលែងពន្ធប៉ាតង់សារព័ត៌មានអនឡាញ (Video Inside)
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញ ប្រភេទធុនតូចទាំងអស់ ដែលនឹងជាបន្ទុករបស់រដ្ឋសម្រាប់រយៈពេល៥ឆ្នាំ។ រាជរដ្ឋាភិបាលនៅបានកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មី នៅក្រសួងព័ត៌មានចំនួន ៥០%ថែមទៀត។
សម្តេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាន លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ បានប្រកាសទទួលបន្ទុកលើពន្ធប៉ាតង់ រយៈពេល៥ឆ្នាំ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយអនឡាញតូចតាច។
លិខិតរបស់ក្រសួងព័ត៌មានដែលទទួលបានថ្ងៃនេះ បញ្ជាក់ថាសេចក្តីសម្រេចនេះ គឺជាចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការអនុគ្រោះពន្ធប៉ាតង់សម្រាប់អ្នកសារព័ត៌មានកាសែត និងអនឡាញនេះ ត្រូវបានគេចាត់ទុកថា គឺជាការយកចិត្តទុកដាក់ និងលើកស្ទួយវិស័យសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញនៅកម្ពុជា។ បច្ចុប្បន្ន សារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន បានកើនឡើងដល់ចំនួន ៩១៧ អង្គភាពហើយ៕