ព្យាករណ៍ប្រចាំសប្តាហ៍ (Video Inside)
អត្ថបទដោយ៖
Apsara Net
ខ្យល់ទិសឥសាននៅបន្តធ្លាក់ ខណៈកម្ពុជារងឥទ្ធិពលប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម ក្នុងសប្ដាហ៍នេះ។
យោងតាមការព្យាករណ៍ រវាងពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា នៅតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមានឹងមាន រវាងពី២៣ទៅ២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា នឹងមានរវាងពី៣០ទៅ ៣២អង្សាសេ។
ចំណែកនៅតំបន់ខ្ពង់រាប, សីតុណ្ហភាពអប្បបរមា នឹងមានរវាងពី២១ទៅ ២៤អង្សាសេ និងសីតុណ្ហភាពអតិបរមា មានរវាងពី២៩ទៅ៣១ អង្សាសេ។
ដោយឡែកនៅតំបន់មាត់សមុទ្ទនោះវិញ សីតុណ្ហភាពអប្បបរមានឹងមានរវាងពី២៤ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣០ទៅ៣២ អង្សាសេ ។ នៅតំបន់ មាត់សមុទ្ទ រលកសមុទ្ទ នឹងមានកម្ពស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ។