សម្តេចតេជោ ហ៊ុន សែន៖ បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ និងសប្បាយរីករាយព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី២ ឆ្នាំ២០២៣ ជាមួយនឹងពាក្យថា បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ ។
សម្ដេចតេជោ ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនា ការប្រណាំងទូកងនៅមាត់ទន្លេអោយបានច្រើនកុះករ ឬ ទិញទំនិញតាមស្តង់តាំងពិពរណ័ទំនិញជាច្រើននៅតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងទស្សនាការប្រគំតន្ត្រី តាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគុំជូន នៅតាមសួនសាធារណៈផងដែរ ។
សម្ដេចបញ្ជាក់ថា ប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំៗប្រចាំឆ្នាំបែបនេះបាន បើគ្មានសន្តិភាពទេ ក៏គ្មានពិធីបុណ្យអុំទូកថ្ងៃនេះដែរ។

ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាពផងដែរ។
សម្ដេចបានជូនពរបងប្អូន រីករាយជួបជុំក្រុមគ្រួសារ ក្នុងឱកាសព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំ២០២៣នេះ ៕







ដោយ ៖ វណ្ណលុក