រថយន្តធ្លាក់ពីផ្លូវចុះពីភ្នំគូលែនបណ្តាលឲ្យស្លាប់មនុស្ស ៦នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់

ភ្នំពេញ៖ ព័ត៌មានបឋមបានឱ្យដឹងថា មនុស្សចំនួន៦នាក់បានស្លាប់ (ស្រីចំនួន ០២នាក់ និងប្រុស ០៤នាក់ )និងរងរបួសធ្ងន់ស្រាលចំនួន ១៦នាក់ (ស្រី ១០នាក់ , ប្រុស៦នាក់) ដោយសាររថយន្តបើកធ្លាក់ពីផ្លូវនៅពេលធ្វើដំណើរចុះពីភ្នំគូលែន ស្ថិតក្នុងស្រុកស្វាយលើ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកអធិការស្រុកស្វាយលើ យឹប យ៉ុងឈាង បានឲ្យដឹងថា នៅវេលាម៉ោងជាង ៤រសៀល ថ្ងៃទី២៧ ខែវិច្ឆិកា នេះ មានរថយន្តរបស់ក្រុមឆៃយ៉ាំ ដែលមកពីបុណ្យកឋិន នៅវត្តលើភ្នំគូលែន បានធ្លាក់ចេញពីផ្លូវដែលមានចំណោតខ្លាំង ។ក្នុងហេតុការណ៍នេះបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៦នាក់ និងរបួសជាង ១០នាក់។ អ្នករងគ្រោះបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យ។ចំពោះអត្តសញ្ញាណជនរងគ្រោះពុំទាន់បញ្ជាក់បាននៅឡើយទេ៕ ដោយ៖ ពលជ័យ

ads banner