រដ្ឋបាលខេត្តកែប រៀបចំហេដ្ឋារចនា សម្ពន្ធ និងសោភ័ពភាពដ៏ទាក់ទាញ ត្រៀមស្វាគមន៍ ពិធីបុណ្យសមុទ្រលើកទី១០

កែប៖ រដ្ឋបាលខេត្តកែបបានរៀបចំហេដ្ឋារចនាសម្ពន្ធ និងសោភ័ពភាពក្នុងទីក្រុងនិងតាមមាត់ឆ្នេរដ៏ទាក់ទាញ ដើម្បីត្រៀមស្វាគមន៍ពិធីបុណ្យសមុទ្រលើកទី១០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ដែលព្រឹត្តិការណ៍ទេសចរណ៍ធំក្នុងខេត្តកែប។

តាមរយៈរូបភាពស្អាតៗជាច្រើនបានបង្ហាញថា រដ្ឋបាលខេត្តកែបបានកែលម្អសួនសាធារណៈ តាមមាត់ឆ្នេរសមុទ្រ តាមដងវិថី រង្វង់មូល ក៏ដូចជាទីសាធារណៈ និងកម្សាន្តផ្សេងៗទៀតពោរពេញដោយភាពទាក់ទាញ មានសោភ័ណភាពស្អាតៗ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្តកែប ក៏បានប្ដេជ្ញាសហការជាមួយក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យរៀបចំពិធីបុណ្យសមុទ្រខាងមុខនេះឱ្យបានល្អប្រសើរ អធិកអធម នៃក្ដីសប្បាយរីករាយ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។

គួរជម្រាបថា ពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែបនេះ ត្រូវបានជ្រើសរើសយកប្រធានបទ « ទាំង អស់គ្នា ដើម្បីទេសចរណ៍» ដែលកំពុងខិតជិតមកដល់ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ ៕

ដោយ ៖ សិលា សារិន

ads banner