បុណ្យសមុទ្រលើកទី១០ នៅខេត្តកែប ស្ថានីយ៍ទូរទស្សន៍អប្សរានាំយកប្រដាល់គុនខ្មែរបង្ហាញភ្ញៀវជាតិ និងអន្តជាតិ
ខេត្តកែប៖ ព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ដែលខេត្តកែបទទួលធ្វើជាម្ចាស់ផ្ទះក្រោមប្រធាន ទាំងអស់គ្នាដើម្បីទេសចរណ៍ ដំណើរការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៣ ស្ថានីយ៍ទូរទស្សន៍អប្សរា បាននាំយកប្រដាល់គុនខ្មែរដែលជាក្បាច់គុនអត្តសញ្ញណរបស់ជាតិមកបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិ។
លោក ទៀង ឧសភា ប្រធាននាយកដ្ឋានលក់និងទីផ្សារនៃស្ថានីយ៍ទូរទស្សន៍អប្សរា បានបញ្ជាក់ឲ្យដឹងដែរថា ព្រឹត្តិការណ៍បុណ្យសមុទ្ររយៈ៣ថ្ងៃនេះ ទូរទស្សន៍បានសហការជាមួយក្រសួងទេសចរណ៍ និងសហសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្កើតព្រឹត្តិការណ៍ប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែប ដែលមានសមាសភាពកីឡាករកីឡាការិនីចូលរួមសុទ្ធសឹងជាជើងខ្លាំង ធ្វើឲ្យអ្នកទស្សនាជក់ចិត្តដិនអារម្មណ៍ជាមួយនឹងការប្រកួតចាប់ពីគូទី១ដល់គូប្រកួតបញ្ចប់ ដោយប្រកួតរៀងរាល់ម៉ោង៩ព្រឹកទៅ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែ ធ្នូ ។
លោកថា ការនាំដែលស្ថានីយ៍ទូរទស្សន៍អប្សរា ជ្រើសរើសយកប្រដាល់គុនខ្មែរមករៀបចំក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ និងចូលរួមក្នុងការអភិរក្សប្រដាល់គុនខ្មែរ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតា។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតថ្ងៃទី១ នៃពិធីបុណ្យសមុទ្រនេះមានដូចជា៖
-គូទី១ ប្រកួតក្នុងប្រភេទទម្ងន់ ៤០គីឡូក្រាម កីឡាករ ជា ណារ៉ុង vs កីឡាករ ផានិត ចៅពេជ្រ។
-គូទី២ប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូ កីឡាករ ជា វឌ្ឍនា vs កីឡាករ ណែត ប៊ុនពេជ្រ។
– គូទី៣ ប្រកួតក្នុងប្រភេទទម្ងន់៦០គីឡូក្រាម កីឡាករ សេរី លីហ៊ុយvsកីឡាករ ម៉ិល សារុន។
-គូទី៤ ប្រកួតក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម កីឡាការិនី ផានិត វណ្ណលីតាvsកីឡាការិនី ធឿន ស្រីនី។
-គូទី៥ ប្រកួតក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម កីឡាករ ទូច ប្រុសនុច vsកីឡាករ លន់ សៀកឡេង។
-គូទី៦ ប្រកួតក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម កីឡាករ រឿម វណ្ណៈvs កីឡាករ លន់ សៀកឡុង៕