សហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលជាច្រើនធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបន្តផ្សព្វផ្សាយបំភ្លើសនិងញុះញង់តាមបណ្តាញសង្គម
ភ្នំពេញ៖ សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានធ្វើញ្ញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៊ី ដែលបានបន្តផ្សព្វផ្សាយបំភ្លើសនិងញុះញង់តាមបណ្តាញសង្គម ចំពោះការបង្ហោះសារភ្ជាប់ទៅនឹងរូបភាព កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាការរៀបចំពិធីបុណ្យអុំទូក ជាការរៀបចំផលិតរូបថតក្លែងក្លាយ ដែលមានចេតនាប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល និងប៉ះពាល់ ដល់ប្រជាជាតិខ្មែរទាំងមូល។
សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានយល់ឃើញថា ការចោទប្រកាន់យ៉ាងគឃ្លើនរបស់ទណ្ឌិត សម រង្ស៊ី គឺជាការញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាអំពើល្មើសច្បាប់មានចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រឈមនឹងការផ្ដន្ទាទោស និងសូមស្នើអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការឱ្យបានតឹងរឹងបំផុត តាមច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី ដោយមិនអាចលើកលែងឱ្យបានឡើយ។
សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានកត់សម្គាល់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នេះឡើងដោយមានបងប្អូនប្រជាពលរដ្ឋទាំងជាតិ និងអន្តរជាតិបានចូលរួមទស្សនាយ៉ាងច្រើនកុះករ មិនដូចការចោទប្រកាន់ផ្ទុយពីការពិតរបស់ទណ្ឌិត សម រង្ស៊ី នោះឡើយ។
សហព័ន្ធសហជីពការងារសន្តិភាព សហព័ន្ធសហជីពការងារសន្តិភាពកម្ពុជា អង្គការស្រឡាញ់ធនធានធម្មជាតិកម្ពុជា និងសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការដែលប្រកាសដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកម្ចាត់ចោលនយោបាយជ្រុលនិយមរបស់ជនក្បត់ជាតិ៣ជំនាន់ ឱ្យអស់ពីកម្ពុជា ដើម្បីរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕
ដោយ៖ពលជ័យ




