ក្រសួងពាណិជ្ជកម្ម ៖ ចាប់ពីថ្ងៃទី០១-១០ ខែ ធ្នូ នេះ! សាំង ធម្មតា(ឡើងថ្លៃ ៥០៛) ត្រូវ លក់តម្លៃ ៤,៣០០រៀល ខណៈម៉ាស៊ូត (ឡើងថ្លៃ ៥០៛)លក់៤,៣០០រៀលក្នុង១លីត្រ
(ភ្នំពេញ)៖ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣នេះ សាំង (ឡើងថ្លៃ ៥០៛)ខណៈ ប្រេងម៉ាស៊ូត (ឡើងថ្លៃ ៥០៛) ដូច្នេះត្រូវលក់សាំងធម្មតាតម្លៃ ៤,៣០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៣០០រៀលក្នុង១លីត្រ។ នេះបេីយោងតាម សេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្ម នៅ ព្រឹកថ្ងៃ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ។
នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់បន្ថែមថា ផ្អែកតាម តម្លៃ មធ្យម ប្រេងឥន្ធនៈ លើ ទីផ្សារ អន្តរជាតិ ថ្លៃ លក់រាយ ប្រេងឥន្ធនៈ ចាប់ពី ថ្ងៃទី ០១ ដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ នឹងត្រូវ លក់ ៤.៥៦៧រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងសាំង ធម្មតា EA92 និង ៤.៥៦៧រៀល ក្នុង ១លីត្រ សម្រាប់ ប្រេងម៉ាស៊ូត DO50ppm។
សូមជម្រាបថា ពាក់ព័ន្ធ នឹង បញ្ហាប្រេងឡេីងថ្លៃខាងលើនេះ ដើម្បី ជួយ សម្រួល់ ដល់ ជីវភាព របស់ ប្រជាជន និង ដោយមាន ការរួមចំណែក ពី ក្រុមហ៊ុន ចែកចាយ ប្រេងឥន្ធនៈ នៅកម្ពុជា ប្រមុខ រាជរដ្ឋាភិបាល កម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្ត និង សម្រេចបញ្ចុះតម្លៃ លក់រាយ ប្រេងឥន្ធនៈ នៅកម្ពុជា ចំនួន ៤ សេនដុល្លារ ដដែល នៅក្នុង ១លីត្រផងដែរ។
ដូច្នេះថ្លៃលក់រាយនៅកម្ពុជា ក្នុងរយៈពេល ដូចគ្នាខាងលើសម្រាប់ ប្រេងសាំងធម្មតាដែលនឹងត្រូវដាក់លក់រាយនៅកម្ពុជា ក្នុងតម្លៃ ៤.៣០០រៀល ក្នុង ១លីត្រ និង ប្រេងម៉ាស៊ូត ៤.៣០០រៀលនៅដដែល ក្នុង ១លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO50ppm ៕


ដោយ៖ ភារ៉ា និងប៊ុនធី