សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញក្រុងពាលីសុំសេចក្តីចម្រើនសម្រាប់ពិធីរៀបចំមិទ្ទីញមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញក្រុងពាលី ដើម្បីសុំសេចក្តីចម្រើន សម្រាប់ពិធីរៀបចំមិទ្ទីញមហាជន អបអរសាទរខួបអនុស្សាវរីយ៍លើក ទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិ នៅថ្ងៃស្អែកនេះ ឲ្យដំណើរការទៅបានល្អ នៅសាលមហោ ស្រពកោះ ពេជ្រ នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣។

ពិធីនេះបានរៀបចំឡើង ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី ប្រារព្ធកម្មវិធីមិទ្ទីញមហាជនអបអរសាទរ ខួបអនុស្សាវរីយ៍ លើក ទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិឲ្យប្រព្រឹត្តិទៅដោយបានសុខសប្បាយ មិនមានឧសគ្គ អន្តរាយ ណាមួយមករាំង ឬមករំខាន។

នៅក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរដល់ក្រុមការងារ និងក្រុមសិល្បៈករ ត្រូវចូលរួមសំដែង ឲ្យ អស់ពីសម្ថភាព និងររៀបចំកម្មវិធីប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីឲ្យកម្មវិធីនៅថ្ងៃស្អែកនេះ ឲ្យ ដំណើរការទៅដោយរលូនតាមការគ្រោងទុក្ខ ។

គូបញ្ជាក់ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ន ត្រូវបានប្តូរជា រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិ បានចាប់បដិសន្ធិឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ បានប្រកាសចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅការរំដោះស្នូល នៅស្រុកស្នួល ខេត្តក្រចេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ត្រូវបានកើតឡើងដោយកម្លាំងសាមគ្គីប្រជាជនទាំងមូលទាំងក្នុង និងក្រៅប្រទេស ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរៈជនស្នេហាជាតិជាច្រើនរូបទៀត ជាប្រមុខដឹកនាំ ។ មូលហេតុដែលនាំឲ្យមានការបង្កើតនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិមាតុភូមិកម្ពុជាឡើង ដោយសារក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៧ ក្រោមរបបប្រល័យពូជសាសន៍ប៉ុលពត សភាពការណ៍ប្រជាជាតិបានធ្លាក់ចូលទៅ ក្នុងគ្រោះ មហន្ត រាយ យ៉ាងធ្ងន់ធ្ងរបំផុត។ ដែលបច្ចុប្បន្នជាខួបលើកទី៤៥ នៃទិវាកំណើតរណៈសិរ្យសាមគ្គី អភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដែលជាការរំលឹកគុណទៅដល់បុព្វបុរស និងវីរភាពរបស់គណៈដឹកនាំ ដែលបានពលី ដើម្បីបុព្វហេតុនៃសុខសន្តិភាពរបស់កម្ពុជារហូតមកដល់បច្ចុប្បន្ន ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner