ឈរនៅកំពូលតារាង ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដឹកអ្នកដំណើរជិត ២០០ លាននាក់ក្នុងឆ្នាំ២០២២

តាមពីក្រោយក្រុមហ៊ុនអាមេរិកនេះ គឺជាគូប្រជែងដែលមានមូលដ្ឋាននៅអាមេរិកដែរ គឺក្រុមហ៊ុន Delta ដែលដឹកអ្នកដំណើរបានជាង ១៧០ លាននាក់។

ស្ថិតនៅចំណាត់ថ្នាក់ទី ៣ គឺក្រុមហ៊ុន Ryanair Group ដែលមានទីស្នាក់ការកណ្តាលនៅអៀរឡង់។ នេះជាក្រុមហ៊ុនដ៏ពេញនិយមបំផុតក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍តម្លៃទាប ដែលដឹកអ្នកដំណើរជាង១៦៨លាននាក់ជុំវិញពិភពលោក។ ស្ថិតនៅលំដាប់ទី៤ និងទី៥ គឺក្រុមហ៊ុនអាកាសចរណ៍ United និង Southwest ជាមួយនឹងតួលេខអ្នកដំណើរប្រចាំឆ្នាំ ១៤៤ លាននាក់ និង ១២៦ លាននាក់រៀងគ្នា – Visual Capitalist

#ams1minute

ads banner