អភិបាលរាជធានីភ្នំពេញ៖ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារផង និងដើម្បីសង្គមជាតិផង

ភ្នំពេញ៖ក្នុងពិធីបើកបវេសន កាលឆ្នាំសិក្សា២០២៣-២០២៤ និង ចែក រង្វាន់ដល់សិស្សពូកែរាជធានីភ្នំពេញ នៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា សង្កាត់ គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍ថា ការ ខិត ខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ គឺដើម្បីខ្លួនឯងផង ដើម្បីគ្រួសារ ផង និងពិសេសគឺដើម្បីសង្គមជាតិរបស់យើងទាំងមូល។ ពេលនេះ ក្មួយៗ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺអាចរៀន សូត្របានតាមប្រព័ន្ធអ៊ីនធឺណិតថែមទៀតផង។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាល ឪពុកម្ដាយ របស់ ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិយើងផងដែរ។សម្រាប់អាជ្ញា ធរ រាជធានីភ្នំពេញតែងតែជួយគាំទ្រ ទាំងសម្ភារៈនិងថវិកា ជាមួយនឹង ការ តម្រង់ទិសក្មួយៗឱ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយ មុខផ្សេងៗ ។

ឯកឧត្តមបានណែនាំទៅដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យ ព្យាយាមរៀនសូត្រកុំដើរលេង ច្រើនជាងការរៀនសូត្រ នាំឱ្យ សោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុង ការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។

ឯកឧត្តមបន្តថា សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន យកចិត្តទុកដាក់ខ្លាំងណាស់ ដោយរកអស់គ្រប់ មធ្យោបាយ ដើម្បី ធ្វើ យ៉ាងណាឱ្យកម្ពុជាមានភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេស ដែល មាន ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោក ហែម ស៊ីណារ៉ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី ភ្នំពេញបានឱ្យដឹងថា ជាលទ្ធផលរាជធានីភ្នំពេញ ដណ្ដើមបាន ជ័យ លាភីចំនួន ៧នាក់ (យុវតី០២នាក់) ក្នុងនោះ មេដាយមាសពីរ លើមេដាយមាសទូទាំងប្រទេសចំនួនប្រាំមួយ៕
ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner