ផ្លូវលំជនបទគឺជាសរសៃឈាមសេដ្ឋកិច្ចសំខាន់ សម្រាប់បម្រើ ជីវភាពរស់នៅរបស់ប្រជាកសិករក្នុងសហគមន៍
បាត់ដំបង៖មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញឱ្យ មន្ត្រីជំនាញ នៅ តាម បណ្តាខេត្តយកចិត្តទុកដាក៎ចុះត្រួតពិនិត្យថែទាំ ផ្លូវលំ ក្នុងមូលដ្ឋាន ភូមិ ឃុំ ស្រុក ឱ្យបានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹង តម្រូវការចាំបាច់ របស់បងប្អូនរស់នៅតាមសហគមន៍ជនបទដោយត្រូវខិតខំចុះពិនិត្យវាយតម្លៃ ដើម្បីធ្វើការកែលម្អផ្លូវដីល្បាយថ្ម និងក្រួស តាមជនបទ ទាំងនោះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ការប្រើប្រាស់ ក្នុងការ ដឹកកសិផលទៅកាន់ទីផ្សារ និងដើម្បីបង្ខិតពីគម្លាតនៃទីជនបទ មកកាន់ ទីប្រជុំជន ឃុំ-ស្រុក របស់ពួកគាត់ឱ្យកាន់តែកៀកខិតជិត និងបានប្រសើរថែមទៀត។

លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងនៅ ពេលចុះត្រួតពិនិត្យវាយតម្លៃពីគុណភាពផ្លូវតាមបណ្តាស្រុកទាំងបី កាលពីល្ងាចថ្ងៃទី០១ខែធ្នូ ឆ្នាំ២០២៣ ដែលជាគម្រោងថែទាំផ្លូវប្រចាំឆ្នាំ បានឱ្យដឹងថានៅឆ្នាំ២០២៣នេះមន្ទីរទទួលបានគម្រោងថែទាំផ្លូវសម្រាប់ប្រចាំឆ្នាំ មានចំនួនប្រាំខ្សែប្រវែងជាង៦៣គីឡូម៉ែត្រ ស្ថិតក្នុងភូមិ សាស្ត្រ ឃុំចំនួនបួន នៃស្រុកភ្នំព្រឹក ស្រុកកំរៀង និងស្រុកសំឡូត ។

ក្នុងឱកាសនេះដែរឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មបានឱ្យដឹងថា ការងារ ថែទាំប្រចាំឆ្នាំនូវផ្លូវដោយក្រាលល្បាយថ្មភ្នំនិងក្រួសក្រហម ចំនួនប្រាំ ខ្សែប្រវែងសរុប ជាង៦៣ គីឡូម៉ែត្រ។ផ្លូវនេះមានទទឹងខ្នង លើ៤ ម៉ែត្រ និង៥ម៉ែត្រ ស្ថិតនៅក្នុង ឃុំតាសាញ, ឃុំបារាំងធ្លាក់, ឃុំត្រាង, ឃុំអូរដា នៃស្រុកសំឡូត ស្រុកភ្នំព្រឹកនិងស្រុកកំរៀង ដែលជា (គម្រោងលេខ DRR -RM-2023-No030) និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង។

ឯកឧត្តមក៏បានក្រើនរំលឹកដល់មន្ទីរជំនាញឱ្យយកចិត្តទុកដាក់ ក្នុង ការ ចុះពិនិត្យមើល និងត្រូវខិតខំកែលម្អថែទាំផ្លូវឡើង វិញឱ្យ បាន ទាន់ ពេល វេលាដើម្បីជួយសម្រួលជូនបងប្អូនប្រជាកសិករក្នុងសហគមន៍ បាន ប្រើប្រាស់ ជាប្រយោជន៍សាធារណៈ និងបង្កនូវភាព ងាយ ស្រួល ដើម្បី បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃនិងសេដ្ឋកិច្ចគ្រួសារពួកគាត់។
ឯកឧត្តមបានបន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកផ្លូវ លំជនបទគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ បម្រើជីវភាពរស់នៅប្រចាំថ្ងៃបងប្អូនប្រជាកសិករ ដែលរស់នៅ ក្នុងសហគមន៍របស់ខ្លួន…៕
( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )
