កុំភ្លេចចូលរួមទស្សនាការប្រកួតប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែបក្នុងបុណ្យសមុទ្រនៅថ្ងៃទី០៣ ខែធ្នូវេលាម៉ោង៩ព្រឹក

អត្ថបទដោយ៖
ជាវ ចន្ធូ

កែប៖ដើម្បីចូលរួមអបអរសាទរ បុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលខេត្តកែប ទទួលធ្វើជាម្ចាស់ផ្ទះ ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា សហការគាំទ្រដោយក្រសួងទេសចរណ៍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅថ្ងៃទី៣ ខែ ធ្នូ ឆ្នាំ២០២៣វេលាម៉ោង៩ព្រឹក នៅទីតាំងក្បែរខ្ញុំស្រឡាញ់ខេត្ត កែប នឹងរៀបចំការប្រកួតប្រដាល់គុនខ្មែរឆ្នេរសមុទ្រខេត្តកែបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិទស្សនា។

តាមការផ្គូផ្គង សមាសភាពកីឡាករកីឡាការិនីចំនួន៦គូនឹងបង្ហាញវត្តមានសម្រាប់ការប្រកួតមានដូចជា៖

គូពិសេសទី១ កីឡាករ វណ្ណឌឿន វិសាល មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាក្រសួងមហាផ្ទៃ នឹងត្រូវប្រកួតជាមួយ កីឡាករ មាស ជោគជ័យ មកពីក្លិប មហិទ្ធឬទ្ធិគុនខ្មែរល្វាឯម សមាគមកីឡាខេត្តកណ្តាល ដោយប្រកួតក្នុងប្រភេទទម្ងន់ ៤៨គីឡូក្រាម។

គូពិសេសទី២ កីឡាករ ឆ្លាមសមុទ្រ មកពីក្លិបនាគនាំសំណាងនរាយណ៍តេជៈគុនខ្មែរ សមាគមកីឡាក្រសួងមហាផ្ទៃ នឹងត្រូវប្រកួតជាមួយ កីឡាករ សៅ ចំរើន មកពីក្លិបតាព្រហ្មមានជ័យ សមាគមកីឡាក្រសួងមហាផ្ទៃ ។ប្រកួតក្នុងប្រភេទទម្ងន់៦៣.៥គីឡូក្រាម។
គូពិសេសទី៣ កីឡាការិនី រិទ្ធី អេម៉ា មកពីក្លិប SUOER FIGHT & GMY សមាគមកីឡាកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយ កីឡាការិនី សៃ សីហា មកពីក្លិប អម្ពារាម សមាគមកីឡា ខេត្តសៀមរាប ។ប្រកួតក្នុងប្រភេទទម្ងន់៥៧គីឡូក្រា។

គូពិសេសទី៤ កីឡាការិនី រិទ្ធី រីណា មកពីក្លិប SUOER FIGHT & GMY សមាគមកីឡាកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយ កីឡាការិនី ផានិត ស្រីលីន មកពីក្លិបសុវណ្ណកុមារគុនខ្មែរ សមាគមកីឡាខេត្តកណ្តាល ដោយប្រកួតក្នុងប្រភេទទម្ងន់៤៥គីឡូក្រាម។

គូឯករងទី៥ កីឡាករ វីវ៉ា សាវ៉េត មកពីក្លិប មហិទ្ធិរិទ្ធមេសរថ្ងកគុនខ្មែរខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយ កីឡាករ រិទ្ធី សុធា មកពីក្លិប SUOER FIGHT & GMY សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដោយប្រកួតក្នុងប្រភេទទម្ងន់៧០គីឡូក្រាម។

គូឯកទី៦ កីឡាករ វ៉ែន សុវណ្ណ មកពីក្លិប មហិទ្ធិរិទ្ធមេសរថ្ងកគុនខ្មែរខេត្តស្វាយរៀង សមាគមកីឡាកងយោធពលខេមរភូមិន្ទ នឹងត្រូវប្រកួតជាមួយ កីឡាករ ធី តុងហី មកពីក្លិប វិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យ សមាគមកីឡាក្រសួងមហាផ្ទៃ ដោយប្រកួតក្នុងប្រភេទទម្ងន់៧០គីឡូក្រាម៕
អត្ថបទ:ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner