ជនសង្ស័យ ៨៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៣ករណី ថ្ងៃទី២ ខែធ្នូ

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៨៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេស នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។

បក្នុងចំណោមជនសង្ស័យចំនួន   ៨៦នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៣នាក់ស្រី ០នាក់
រក្សាទុក ដឹកជញ្ជូន ១៤ករណី ឃាត់ ៣៣នាក់ស្រី ៥នាក់
បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៩នាក់ស្រី ០នាក់
ប្រើប្រាស់ ៧ករណី ឃាត់ ៤១នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០២ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៨១,៤៦ក្រាម និង១១កញ្ចប់តូច ។ អុិចស្តាសុី(mdma) ស្មើ ១១១៤,៨៦ក្រាម។
លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner