អ៊ីស្រាអែលប្រើកម្លាំងថ្មើរជើងវាយបុកតំបន់ហ្គាហ្សាភាគខាងត្បូង (Video Inside)
អត្ថបទដោយ៖
Apsara Net
អ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយលុកដោយថ្មើរជើង ដាក់លើតំបន់ភាគខាងត្បូងហ្គាហ្សា ក្រោយការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាសបាញ់ជញ្ជ្រំដាក់ រយៈពេល៣ថ្ងៃរួចមក។ មេបញ្ជាការកងវរសេនាតូចប្រយុទ្ធរបស់ក្រុមហាម៉ាសម្នាក់ ដែលទទួលខុសត្រូវលើការវាយប្រហារដាក់ទឹកដីអ៊ីស្រាអែល ក្នុងព្រឹត្តិការណ៍បង្ហូរឈាមថ្ងៃទី៧តុលាកន្លងមក ត្រូវគេរាយការណ៍ថា បានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនោះ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ភាពវិវត្តន៍ នៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីនឈានចូលថ្ងៃទី៥៩