យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៣ (Video Inside)
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី២ យើងបានឃើញកិច្ចអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន ជួយគណៈប្រតិភូខ្មែរក្រហមដឹកនាំដោយលោក ខៀវ សំផន និងលោក សុន សេន ដែលធ្វើដំណើរមកកាន់ភ្នំពេញជាលើកដំបូង ក្នុងឆ្នាំ១៩៩១ ត្រូវបានប្រជាជនឡោមព័ទ្ធដោយយកដុំថ្ម និងដំបងចោលដាក់លើផ្ទះមួយ ដែលមេដឹកនាំខ្មែរក្រហម បានស្នាក់នៅបណ្តោះអាសន្ន ក្នុងកំហឹងសងសឹកដែលអតីតមេដឹកនាំខ្មែរក្រហមទាំងនោះ បានសម្លាប់សាច់ញាតិ និងក្រុមគ្រួសាររបស់ពួកគេ ក្នុងរយៈកាល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន