ពុទ្ធិ ៣ប្រភេទ

ពុទ្ធិសាមញ្ញ៖ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ឧ.ព្រះអាទិត្យរះនៅទិសខាងកើត និងលិចនៅទិសខាងលិច។

ពុទ្ធិស្យង់៖ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគ ពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ។ ឧ.ទឹកពុះនៅសីតុណ្ហភាព១០០អង់ស្សារសេ និងកកនៅសីតុណ្ហភាព០អង់សង្សារសេ។

ពុទ្ធិទស្សនវិជ្ជា៖ ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគ មានលក្ខណៈជ្រាលជ្រៅ ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិទស្សនវិជ្ជា ជាអ្នកវាយតម្លៃ និងតម្រង់ទិស ពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង។ ឧ.ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ពុទ្ធិ៣ប្រភេទ #ពុទ្ធិសាមញ្ញ #ពុទ្ធិស្យង់ #ពុទ្ធិទស្សនវិជ្ជា

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង - Ly Bunheng
លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ
ads banner
ads banner
ads banner