ក្រុមវិទ្យាល័យចាក់អង្រែ ឈរបាតតារាង ខណៈវិទ្យាយល័យជាស៊ីម
សាមគ្គីឡើងទៅលេខ៣ ក្នុងតារាងបណ្តោះអាសន្ន នៃសប្តាហ៍ទី៦
ក្រុមវិទ្យាល័យចាក់អង្រែ បន្តរឈរ បាតតារាង ក្រោយចាញ់ សាលារៀន វេស្ទឡាញន៍ ៥ទល់០ នៅទីលានវិទ្យាល័យបឹងត្របែក ។ ខណៈក្រុម វិទ្យាល័យជាស៊ីម សាមគ្គី យកឈ្នះ វិទ្យាល័យភ្នំពេញថ្មី ២ទល់១ នៅទីលានវិទ្យាល័យច្បារអំពៅ ក្នុងសប្តាហ៍ទី៦ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។ ភ្នំពេញថ្មីបានបើកការនាំមុខមុន ទាត់បញ្ជូលទីដោយកីឡាករ ពៅ សេដ្ឋបុត្រ នៅនាទី៧៥ ប៉ុន្តែនៅនាទី៧៩ កីឡាករ ឃុន លីម៉ែនម៉ែន របស់ជាស៊ីម សាមគ្គីរកបាន១គ្រាប់វិញ ខណៈគ្រាប់ទី២ដែលជាគ្រាប់ជ័យជំនះរកបានដោយ កីឡាករប្រាក់ មុន្នីវីរៈ ។
សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី៦ ក្រុមវិទ្យាល័យឬស្សីកែវ នៅតែបន្តឈរកំពូលតារាងបណ្តោះអាសន្ន ដោយ៥ប្រកួត ឈ្នះទាំង៥មាន ១៥ពិន្ទុ លេខ២ វិទ្យាល័យ ឥន្រ្ទទេវី ៤ប្រកួត ឈ្នះ៣ ស្មើរ១ មាន១០ពិន្ទុ លេខ៣ ក្រុមវិទ្យាល័យ ជាស៊ីម សាមគ្គី មាន១០ពិន្ទុ ៦ប្រកួតឈ្នះ៣ ស្មើរ១ ចាញ់១ ចំណែក ៥ប្រកួតរបស់វិទ្យាល័យចាក់អង្រែចាញ់ទាំង៥ មានសូន្យពិន្ទុ ស្ថិតនៅបាតតារាង ។
គូសបញ្ជាក់ថា ថ្ងៃស្អែកនេះមាន៤ក្រុមដែលត្រូវប្រកួត ក្រុមម្ចាស់ផ្ទះច្បារអំពៅ ត្រូវប៉ះ វិទ្យាល័យព្រះស៊ីសុវត្ថិ មួយប្រកួតទៀត ម្ចាស់ផ្ទះបឹងត្របែក នឹងត្រូវទទួលស្វាគមន៍ វិទ្យាល័យ ឥន្ទ្រទេវី វេលាម៉ោង១៥:៣០នាទីរសៀល ៕