នាយករដ្ឋមន្ត្រីជប៉ុនសម្លឹងរកការស្ដារទំនុកចិត្តឡើងវិញ ចំពេលមានរឿង អាស្រូវរៃអង្គាសប្រាក់

តូក្យូ៖នាពេលថ្មីៗនេះ ក្រុមដ៏មានឥទ្ធិពលបំផុតរបស់គណបក្ស ដែលមានទំនាក់ទំនងជាមួយអតីតនា យក រដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ(Shinzo Abe) ត្រូវបានគេសង្ស័យថាបានខកខានក្នុងការរាយការណ៍អំពីមូលនិធិច្រើនជាង ១០០ លានយ៉េន (៦៩០,០០០ ដុល្លារ) ដែលបានប្រើប្រាស់យុទ្ធនាការ និងច្បាប់បោះឆ្នោត។
រឿងអាស្រូវនេះបានបង្កឱ្យមានបញ្ហា ប្រឈមផ្នែកនយោបាយដ៏ធំបំផុតចំពោះគណបក្ស ប្រជាធិប តេយ្យ សេរី (LDP) ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ២០១២ និងបានធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋាន គ្រឹះ នៃ រដ្ឋបាលបច្ចុប្បន្ន។
ដោយឡែក នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា(Fumio Kishida) បាននិយាយនាថ្ងៃទី ១១ ខែ ធ្នូ ថា លោកនឹង ចាត់ វិធានការដើម្បីស្ដារទំនុកចិត្តនៅក្នុងជួររដ្ឋាភិបាលរបស់លោក ចំពេលមានរឿង អាស្រូវ រៃអង្គាស ប្រាក់។ ប៉ុន្តែយ៉ាងណា លោកបដិសេធមិនបញ្ជាក់ពីព័ត៌មាន ដែលថាលោកបាន ជំនួសតំណែងរដ្ឋមន្ត្រី ចំនួន៤រូប នៅ ក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនោះទេ។
លោក Kishida បានថ្លែងយ៉ាងដូច្នេះថា ៖ «យើងនឹងពិចារណារកវិធានការសមស្រប ដើម្បី ស្តារទំនុកចិត្តសា ធារណៈឡើងវិញ និងការពារការពន្យារពេលក្នុងនយោបាយជាតិ»។
ដោយឡែកក្នុងអំឡុងសន្និសីទសារព័ត៌មាននៅ ថ្ងៃចន្ទនេះ លោក Matsuno ដែលជាអ្នកនាំពាក្យ រដ្ឋាភិបាលកំពូល ក៏មិនបានបញ្ជាក់លម្អិតជូនប្រព័ន្ធផ្សព្វផ្សាយដែរ ដោយលោកគ្រាន់តែ បញ្ជាក់ថា ការស៊ើបអង្កេតកំពុងដំណើរការ ហើយរដ្ឋាភិបាលនឹងចាត់វិធានការសមស្របឱ្យបានយ៉ាងឆាប់បំផុត តាមដែលអា ចធ្វើទៅបាន។
ដោយឡែក កាសែត Asahi បានរាយការណ៍កាលពីល្ងាចថ្ងៃទី ១០ធ្នូថា លោក Kishida បានសម្រេច ចិត្តជំនួសរដ្ឋមន្ត្រីចំនួន ៤ និងតំណែងរដ្ឋមន្ត្រីចំនួន ១១រូប ផ្សេងទៀតនៅក្នុង គណៈរដ្ឋមន្ត្រីរបស់ លោក ដោ យសាររឿងអាស្រូវលុយកាក់ ដែលបង្កឱ្យមានការមិនពេញ ចិត្តជាសាធារណៈ។
កាសែត Asahi បានរាយការណ៍ទៀតថា ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno រដ្ឋមន្ត្រី ពាណិជ្ជកម្ម Yasutoshi Nishimura រដ្ឋមន្ត្រីកិច្ចការផ្ទៃក្នុង Junji Suzuki និងរដ្ឋមន្ត្រីកសិកម្ម Ichiro Miyashita រួមមានទាំងសមាជិកសភា និងលេខាធិការ សភាដែរនោះ ស្ថិតក្នុងចំណោមអ្នក ដែលនឹងត្រូវជំនួសតំណែង។
គួរបញ្ជាក់ថា គណបក្ស LDP ដែលកាន់អំណាចស្ទើរតែទាំងអស់នៃយុគសម័យក្រោយ សង្គ្រាម របស់ប្រ ទេ សជប៉ុន នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅខែកញ្ញា និងការបោះ ឆ្នោតសកល ដែល កំ ណ ត់ត្រឹមខែតុលា ឆ្នាំ ២០២៥។
ចំណែកសម្ទុះអ្នកគាំទ្រលោក Kishida បានធ្លាក់ចុះតាំងតែពីមុនផ្ទុះរឿងអាស្រូវមកម្លេះ ហើយដែលការធ្លាក់នោះបានទៅដល់កម្រិតទាបបំផុតក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។ ទាំងនេះឆ្លុះបង្ហាញពីការព្រួយបារម្ភរបស់ប្រជាជនជាម្ចាស់ឆ្នោត ចំពោះការកើនឡើងនៃតម្លៃទំនិញ និងការកើនឡើងនៃពន្ធជា ដើម៕
ប្រែសម្រួល៖ កែវ បុស្បា

ads banner