តម្លៃប្រេងសាំងធ្លាក់ចុះ (Video Inside)

តម្លៃប្រេងសាំង បានធ្លាក់ចុះមកវិញ សម្រាប់ក្នុងការលក់រយៈពេល១០ ថ្ងៃខាងមុខនេះ។ យោងតាមក្រសួងពាណិជ្ជកម្ម តម្លៃប្រេងឥន្ធនៈ សម្រាប់ការលក់រវាងពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ គឺប្រេងសាំងធម្មតា មានតម្លៃចំនួន ៤ពាន់ ១៥០រៀល ក្នុង១លីត្រ ដែលតម្លៃនេះ បានធ្លាក់មកវិញចំនួន១៥០ រៀលក្នុង១លីត្រ បើប្រៀបធៀបទៅនឹងការលក់រយៈ ពេល១០ថ្ងៃមុន..ចំណែកប្រេងម៉ាស៊ូត មានតម្លៃចំនួន៤ពាន់១៥០រៀលក្នុង១លីត្រ ដែលតម្លៃនេះ គឺបានថយចុះមកវិញចំនួន ១៥០រៀលផងដែរ។

ដោយឡែក ប្រេងសាំងស៊ុបពែ័រ តាមស្ថានីយ៍ខ្លះ ត្រូវគេឃើញថាបានលើកក្នុងតម្លៃខ្ពស់ ចំនួន៤ពាន់៧៥០រៀល និងកន្លែងខ្លះទៀតមានតម្លៃចំនួន៤ពាន់៨០០រៀល ក្នុងមួយលីត្រ។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែចំណាយប្រាក់ ជួយខាតយ៉ាងហោច៦ចុច៥សេន ក្នុងមួយលីត្រ ដើម្បីជាការទប់ស្កាត់តម្លៃប្រេង ក្នុងការជួយសម្រាលបន្ទុកដល់ពលរដ្ឋ។

ads banner