យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៨ (Video Inside)
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន។ ទូរទស្សនិកជន យុទ្ធសាស្ត្រឌីហ្វីដដើម្បីការអូសទាញកម្លាំងខ្មែរក្រហម ធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល បានធ្វើឲ្យបណ្តាមេខ្មែរក្រហម នៅក្នុងអន្លង់វែងឈ្លោះប្រកែកគ្នា។ ក្នុងខែមិថុនាឆ្នាំ១៩៩៧ ទំនាស់រវាងតាម៉ុក និងប៉ុលពត បានកើតឡើងជាខ្លាំង ដែលគេមិនអាចផ្សះផ្សាបានឡើយ។ ទំនាស់នោះហើយ ក្រោយមកបាននាំឲ្យមានការសម្លាប់ សុន សេន និងក្រុមគ្រួសារមួយពូជ នៅក្នុងអន្លង់វែង និងក្រោយការសម្លាប់ប្រជាជនក្នុងអន្លង់វែង បានខឹងនឹងប៉ុលពត ហើយបាននាំគ្នាគាំទ្រតាម៉ុក ដើម្បីការតាមចាប់ខ្លួនប៉ុលពត ដើម្បីធ្វើការដាក់ទោសវិញ។ នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន