បវេសនកាល ឆ្នាំសិក្សា ២០២៣-២០២៤ ខេត្តកែប ត្រូវបានបើក ឡើងវិញហើយ
កែប៖ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានថ្លែងថា ពិធី បើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤ នៅខេត្តកែប ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្ដើមជីវិតសិក្សាដំបូងរបស់សិស្សានុសិស្សគ្រប់រូប ជាពិសេសកុមារតូចៗ នៅតាមមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មី សម្រាប់ថ្នាក់សិក្សាថ្មី ចំពោះក្មួយៗដែលបានឡើងថ្នាក់បន្ដទៀត។
ដើម្បីពង្រឹងអភិបាលកិច្ចក្នុងសាលារៀន អោយបានលួរ ឯក ឧត្តម ក៍ បានផ្តល់ នូវអនុសាសន៍ណែនាំមួយចំនួនដល់ លោកនាយក លោកគ្រូ អ្នកគ្រូ យកទៅអនុវត្តន៍ បន្តទៀត ក្នុងនោះផងដែរ ឯក ឧត្តម ក៍បានសំណូមពរ ឲ្យលោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់លើកកម្ពស់ការប្រើប្រាស់ទឹកស្អាត បង្គន់អនាម័យ រៀបចំបរិស្ថាន ជុំវិញសាលាឱ្យបានល្អ ធ្វើយ៉ាងណាបរិស្ថានក្នុងសាលារៀនត្រូវមានភាពបៃតងជានិច្ច។
យោងរបាយការណ៍របស់ លោក ឡុង សុភា នាយកវិទ្យាល័យ ហ៊ុន សែន ចំការដូង បានអោយដឹងថា ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ វិទ្យាល័យ ហ៊ុនសែន ចំការដូង មានថ្នាក់រៀនសរុបចំនួន ២១ថ្នាក់ មានសិស្សសរុបចំនួន ៨៥១នាក់ ស្រី ៤៥៥នាក់ និងមានបុគ្គលិកអប់រំសរុបចំនួន ៨២នាក់ ស្រី៣៨នាក់។
លោកបញ្ជាក់ថា ក្នុងឆ្នាំសិក្សាកន្លងទៅ សិស្សានុសិស្សគ្រប់កម្រិត បានប្រឡងជាប់មធ្យមភាគសរុបចំនួន ៦១៧នាក់ ស្មើនឹង ៨២,០៥ភាគរយ ។ សិស្សបានប្រឡងជាប់សញ្ញាបត្រមធ្យម សិក្សាទុតិយភូមិចំនួន ១២៨នាក់ ស្មើនឹង ៨៧,០៧% ៕
ដោយ សិលា សារិន