រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តាន់ ហ្សង់ហ្វ្រង់ស័រ៖ “ភាពចាំបាច់ដែលនាំឱ្យ សម្តេចធិបតី ជ្រើសរើសប្រទេសវៀតណាម ដែលជាប្រទេសទី១ ក្នុងតំបន់អាស៊ាន

ដើម្បីធ្វើទស្សនកិច្ចក្រោយទទួលតំណែងជានាយករដ្ឋមន្ត្រីព្រោះវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយកម្ពុជា និងមានទំហំពាណិជ្ជកម្មដ៏ធំមួយជាមួយគ្នា។

ប្រទេសវៀតណាម គឺជាទីផ្សារមួយដ៏ធំ ខណៈដែលកាលពីឆ្នាំ២០១៩ សហភាពអឺរ៉ុប បានចុះកិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរីជាមួយវៀតណាម ហើយក្នុងឆ្នាំ២០២៣នេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម ហើយថ្ងៃដែលសម្តេចធិបតីវិលត្រឡប់មកកាន់កម្ពុជាវិញ សម្រាប់តែប្រធានាធិបតីចិន Xi Jinping ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋផងដែរ។

បើតាមការវាយតម្លៃរបស់អ្នកជំនាញ វៀតណាម អាចនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ច នយោបាយ និងយោធាតំបន់មួយប្រកែកមិនបាននោះឡើយ”។

#ams1minute

ads banner