ជនសង្ស័យ ៥២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២១ករណី ថ្ងៃទី១៤ ខែធ្នូ

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងចំណោមជនសង្ស័យចំនួន   ៥២នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១៦ករណី ឃាត់ ៣០នាក់ស្រី ២នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ៤នាក់ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១៧នាក់ស្រី ០នាក់) វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែធ្នូ រួមមាន មេតំហ្វេតាមីន(Ice) ស្នើ ២១២,៣៦ក្រាម និង ១៧កញ្ចប់តូច ។ លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប ៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner