កីឡាករ ហ្វីលីន សាលី៖ មមាញឹកនឹងការប្រកួតច្រើន មិនបាន ហ្វឹកហាត់ល្អ តែសប្បាយចិត្តជាមួយនឹងលទ្ធផល
ប៉ាតាយ៉ា៖ ព្រឹត្តការណ៍ប្រកួតម៉ូតូទឹក Jet Ski World Cup Series 2023 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ បានឈានដល់ថ្ងៃទី៣ ខណៈ កីឡាករកម្ពុជានៅបន្តការប្រកួត ក្រោយដណ្តើមបានមេដាយ៣គ្រឿង ប្រាក់១ និងសំរឹទ្ធ២គ្រឿងកាលពីថ្ងៃទី ១៤ខែធ្នូម្សិលមិញ។

កីឡាករ ហ្វីលីន សាលី បាននិយាយថា ទោះបីមិនបានសម្រាក ពេញ លេញ មិនសូវមានពេលហាត់គ្រប់គ្រាន់ ម្យ៉ាងទើបចប់ពីការប្រកួត នៅសហរដ្ឋអាមេរិក និងការប្រកួតជើងឯកបុណ្យសមុទ្រ នៅខេត្តកែប ជាពិសេសមានកីឡាករច្រើនចូលរួមប្រកួត តែខ្ញុំសប្បាយចិត្តដែល ដណ្តើម បានមេដាយជូនកម្ពុជា។

ហ្វីលីន សាលី បន្តថា គណៈកម្មការ Jet Ski World Cup Series 2023នេះ កីឡាករខ្លាំងៗចូលរួមច្រើន ។ណាមួយវិញ្ញាសាតិច ប្រកួត បាន តែមួយវិញ្ញាសា មិនដូចការប្រកួតនៅសហរដ្ឋអាមេរិកនៅទេ។ ដូច្នេះហើយទើបដណ្តើមបានមេដាយតែមួយគ្រឿង។

គួររម្លឹកថា កាលពីថ្មីនេះ ក្រុមកីឡាករម៉ូតូទឹកកម្ពុជា បានដណ្តើម មេដាយសរុបចំនួន៩គ្រឿង គឺមាស៤ ,ប្រាក់៤ និងសំរឹទ្ធ១ ពីព្រឹត្តិការណ៍ ប្រកួតលំដាប់ពិភពលោក Water Jet Ski World Series ឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ។ក្នុងនោះ កីឡាករ ហ្វីលីន សាលី ដណ្តើមបាន៥គ្រឿងម្នាក់ឯង គឺមេដាយមាស២ ,ប្រាក់២ និងសំរឹទ្ធ១ , វីរៈកីឡាករ សាលី អ៊ូម៉ើត ដណ្តើមមេដាយមាស១ , កីឡាករ កៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាស១ និងកីឡាករ ម៉ីន ម៉ូស្តាន់ មេដាយប្រាក់២គ្រឿង ក្រោមការដឹកនាំរបស់កីឡាករ សាលី អ៊ូម៉ើត និងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីលោក Henry Knauf ប្រធានក្លឹប Flamingo ប្រទេសថៃ។

សូមជម្រាបថា ថ្ងៃស្អែកទី ១៦ ខែធ្នូ វីរៈកីឡាករ សាលី អ៊ូម៉ើត ចាប់ ផ្តើមប្រកួតលើវិញ្ញាសា Ski 1100 Openនិង វិញ្ញាសា Ski Endurance ជាមួយនឹងកីឡាករខ្លាំងជាង៦០នាក់ មកពី៦០ប្រទេស។ ជាមួយគ្នានេះ កីឡាករ ម៉ីន ម៉ូស្តាន់ , កីឡាករ ហ្វីលីន សាលី , កីឡាករ អូស្មាន់ មីន និងកីឡាករ កៃវ៉ាន់ ស៊ីដែន ក៏បានឡើងទទួលមេដាយ និងពានរង្វាន់ផងដែរ៕
អត្ថបទ៖ចាន់ វិចិត្រ
