កោះបាលីបង្កើតសណ្ឋាគារយន្តហោះ ស្រូបទាញភ្ញៀវទេសចរ

អត្ថបទដោយ៖
ធី ដា

ហ្សាការតា៖ កោះបាលី ដែលជារមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូនេស៊ី ឥឡូវនេះបានផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់ភ្ញៀវទេសចរ នោះគឺការស្នាក់នៅក្នុងយន្តហោះ ដែលច្នៃជាសណ្ឋាគារដ៏ទំនើបដំបូងគេ។

Read. លោក Felix Demin ដែលជាម្ចាស់ក្រុមហ៊ុន Private Jet Villa និយាយថា ខ្ញុំបានឃើញយន្តហោះនេះ ត្រូវគេបោះបង់ចោលមួយរយៈ ហើយខ្ញុំក៏មានគំនិតថា ប្រហែលជាអាចស្វែងរកបេសកកម្មថ្មីមួយ ដើម្បីសង្គ្រោះជីវិតរបស់យន្តហោះនេះ ហើយធ្វើឱ្យមនុស្សរីករាយជាមួយវា។

ដូច្នេះខ្ញុំបានរួមបញ្ចូលគ្នា នូវទីតាំងដ៏អស្ចារ្យ ជាមួយនឹងការរចនាយន្តហោះដ៏អស្ចារ្យ ដើម្បីបង្កើតបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ អ្នកស្រុករស់នៅកោះបាលី បានស្វាគមន៍ការបង្កើតសណ្ឋាគារយន្តហោះថ្មី ដែលនឹងបើកជាផ្លូវការក្នុងខែធ្នូនេះ ព្រមជាមួយក្តីសង្ឃឹមថា វានឹងអាចជួយជំរុញវិស័យទេសចរណ៍របស់កោះបាលីងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ។

សូមបញ្ជាក់ថា Private Jet Villa មានទីតាំងស្ថិតនៅលើច្រាំងថ្មចោទ ដែលអាចមើលឃើញឆ្នេរសមុទ្រ Nyang-Nyang ក្នុងទីក្រុងBadung ដោយប្រើប្រាស់តួយន្តហោះដែលគេបោះបង់ចោល ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរកំសាន្តរីករាយ ជាមួយនឹងការស្នាក់នៅក្នុងកាប៊ីនយន្តហោះពិតប្រាកដនៅកោះបាលី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner