គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ( គ.ជ.ប) ថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនំាគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃទី២០ ខែធ្នូ ឆ្នំា២០២៣ បានចេញសារលិខិត ថ្លែងអំណរព្រះរាជគុណដ៍ខ្ពង់ខ្ពស់បំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវ ព្រះរាជក្រិត្យត្រាស់បង្គាប់តែងតាំង ជាប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលត្រូវបានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រាប់អណត្តិទី៧ ដើម្បីបន្តដឹកនំាស្ថាប័ន គ.ជ.ប ស្របតាមរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ដែលនៅជាធរមាន (មានសារលិខិតទំាងស្រុងនៅខាងក្រោម)៕
សុខ ណេត
បានប្រលូកនៅតាមស្ថាប័នធំៗមានបទពិសោធន៍ជាច្រើនទាំងទូរទស្សន៍ បណ្ដាញសង្គម និងតាមមូលដ្ឋាន។ បន្ថែមពីការងារជាអ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកអត្ថាធិប្បាយ លោកក៏មានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងអ្នកព័ត៌មាននានានៅកម្ពុជាផងដែរ។