រដ្ឋបាលខេត្តបន្ទាយមានជ័យធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និង លើកទិសដៅសម្រាប់ឆ្នាំ២០២៤
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យប្រារព្ធសន្និបាត បូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤កាល ពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសមន្ត្រីពាក់ព័ន្ធ ធ្វើបទបង្ហាញស្ដីពីលទ្ធផលការងារតាមអង្គភាព របស់ខ្លួនបានសម្រេចក្នុងរយៈកាលកន្លងមកនិង បញ្ហាប្រឈម និងមាន ការបែងចែកក្រុមពិភាក្សាចំនួនប្រាំក្រុម ដើម្បីចូលរួមពិនិត្យផ្តល់ យោបល់និងលើ សេចក្ដីព្រាងរបាយការណ៍ស្តីពី លទ្ធផល ការងា រឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ។
ក្នុងនេះក្រុមទី១ មានប្រធានបទ ស្ដីពីប្រសិទ្ធភាពនៃការ ផ្តល់សេវា នៅថ្នាក់ ក្រោមជាតិអាចក្រុងស្រុកនិងច្រកចេញចូលតែមួយ។ ក្រុម ទី២ក្រោមប្រធានបទវិធានការទប់ស្កាត់ការធ្វើចំណាក ស្រុកដោយ ខុសច្បាប់ ។ទី៣ប្រធានបទការងារបង្ក្រាបការលេងល្បែង ស៊ីសង គ្រឿងញៀនខុសច្បាប់ ។ក្រុមទី៤ប្រធានបទការឆ្លើយតបបានទាន់ ពេលវេលា ចំពោះអន្តរាយនៃជំងឺរាតត្បាតនិងទី៥ ក្រោម ប្រធានបទការ ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព៕ដោយ៖ឃិន គន្ធា