អតីតយុទ្ឋជនពិការ និងគ្រួសាអតីតយុទ្ធជនពលីមាន ជីវភាពលំបាក ខ្វះខាត ទទួលអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ
កំពង់ធំ៖ អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន ១២ គ្រួសារ ជីវភាពលំបាកខ្វះខាត កាលពីព្រឹកថ្ងៃទី ២០ ខែធ្នូ បានទទួល អំណោយស្បៀងអាហារ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា និងលោកជំទាវបណ្ឌិត តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធ ជន កម្ពុជាខេត្តកំពង់ធំ ។
អំណោយគឺ ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ទឹកត្រី ត្រីខកំប៉ុង និងថវិកាមួយចំនួន ។ពិធីប្រគល់បានប្រព្រឹត្តទៅនៅឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកការផ្តាំផ្ញើការ សាក សួរពីសំណាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ចំពោះ ជីវភាព រស់នៅរបស់បងប្អូនអតីតយុទ្ធជន ដោយមិនដែលភ្លេច នោះ ឡើយ ចំពោះការលះបង់ដ៏ធំធេង របស់បងប្អូនអតីតយុទ្ធជនដែលអ្នក មាន គុណបំណាច់ចំពោះជាតិ មាតុភូមិ ធ្វើឱ្យប្រទេសជាតិយើង មានសុខសន្តិភាព បើពុំមានអតីតយុទ្ធជនក៏គ្មានអ្វីៗថ្ងៃនេះដែរ។ ដូច្នេះសម្តេចបានសំណូមពរឱ្យបងប្អូន អតីតយុទ្ធជន និង ប្រជាពលរដ្ឋទាំ ងអស់ ចូលរួមថែរក្សាសន្តិភាពដែលបានមកដោយ កម្រនេះ ឱ្យនៅគង់វង្សយូរអង្វែង ៕
ដោយ៖ប៊ុន រដ្ឋា