ពលរដ្ឋរងគ្រោះដោយអគ្គិភ័យពីរគ្រួសារ នៅស្វាយពោធិ ទទួលបាន អំណោយ ពីកាកបាទក្រហមកម្ពុជា
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាក បាទក្រហមខេត្ត និងអភិបាលខេត្តកំពង់ចាម បានចាត់ឱ្យ លោក ទូច ឆៃ នាយកសាខា រួមជាមួយ លោក ប្រធានអនុសាខាស្រុក ក្រុមកាក បាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ កាលពីថ្ងៃទី ១៨ ខែធ្នូ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូន ពីរគ្រួសារ ឈ្មោះ ឌី វ៉ៃ អាយុ ៥៩ឆ្នាំ និងឈ្មោះ សែម ភឿន អាយុ ៥០ឆ្នាំ រស់នៅភូមិជីប៉ោ ឃុំស្វាយពោធិ ស្រុកស្រីសន្ធរ ដែលរងគ្រោះដោយអគ្គិភ័យ ។
សូមជម្រាបថា កាលពីម៉ោង ២រសៀល ថ្ងៃទី ១៧ ខែធ្នូ មានករណី នឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យ ផ្ទះក្បឿង ពីរខ្នង ទំហំ ៥ម៉ែត្រ គុណ ៧ម៉ែត្រ និង ៧ម៉ែត្រគុណ ១០ម៉ែត្រ ឆេះទាំងស្រុង តែមិនបង្ក គ្រោះថ្នាក់ដ ល់មនុស្សទេ៕
ដោយ៖លីពៅ
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។