សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី២២ ធ្នូ ២០២៣
១. អង្គការសង្គមស៊ីវិល សាទរដល់រាជរដ្ឋាភិបាលកម្ពុជាចំពោះការប្តេជ្ញាចិត្តមិនសាងសង់ទំនប់វារីអគ្គិសនីនៅលើទន្លេមេគង្គ – AMS Central
២. គម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង ដែលមានទុនវិនិយោគចន្លោះពី ៤០០-៨០០ លានដុល្លារ អាចនឹងមានវត្តមាននៅក្នុងទឹកដីខេត្តកោះកុងនាឆ្នាំ ២០២៤ ខាងមុខ – ភ្នំពេញបុស្តិ៍
៣. ១១ ខែ ឆ្នាំ ២០២៣ ទំនិញឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើនជាង ១១% ហើយរកបានចំណូលជាង ៨៥ លានដុល្លារ – ថ្មីៗ
៤. ចិនហាមឃាត់ការនាំចេញបច្ចេកវិទ្យាចាំបាច់មួយចំនួន ដែលប្រើសម្រាប់ទាញយក និងចម្រាញ់សារធាតុកម្រសំខាន់ៗ – CNA
៥. ក្រោយការបាញ់ប្រហារដ៏រន្ធត់នៅសាកលវិទ្យាល័យក្នុងទីក្រុងប្រាក ដែលសម្លាប់មនុស្ស ១៤ នាក់ និងរបួស ២៥ នាក់ ពេលនេះសាធារណរដ្ឋឆែក បានប្រកាសយកថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេស – BBC
#ams1minute