២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង ២ពាន់ករណី (Video Inside)
ការឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ នៅអាស៊ានមានចំនួន ២ពាន់ ៣៨២ករណី។ តួលេខឆ្លងថ្មីថ្ងៃនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ២ពាន់ ៣៧៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ ដែលមានការឆ្លងតែ ៦ករណី។
ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៤ រួមមានប្រទេសប្រុយណេ ដែលមានការឆ្លងចំនួន ១ពាន់ ២៦០ករណី ច្រើនជាងគេ, ឥណ្ឌូនេស៊ី មាន ៧២៣ករណី, ហ្វីលីពីន មាន ៣៩៥ករណី និងប្រទេសកម្ពុជាមានការឆ្លង ៤ករណី។
អាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៩នាក់ ដែលជាពលរដ្ឋនៃប្រទេសឥណ្ឌូនេស៊ី។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៦៧ម៉ឺន ៤ពាន់ ៨៦ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ១៩៦នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០០លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់ហើយ៕