ថ្ងៃឆ្លងបុណ្យ ចូលឆ្នាំថ្មីឆ្នាំសកល ខេត្តកំពង់ឆ្នាំង មានភ្ញៀវទេសចរណ៍មកលេង កម្សាន្តជាង ៨ម៉ឺននាក់

(កំពង់ឆ្នាំង)៖ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ២០២៣-២០២៤ មានភ្ញៀវមកពីតាម បណ្ដាស្រុកមកលេងកំសាន្ត ក្នុងក្រុងកំពង់ឆ្នាំង ជាង ៨ម៉ឺននាក់ ។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី ១ខែ មករា ឆ្នាំ ២០២៤នេះ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា យប់ថ្ងៃឆ្លងឆ្នាំសាកល ២០២៣-២០២៤ មានភ្ញៀវមកលេងកម្សាន្តក្នុងក្រុងកំពង់ឆ្នាំង ចំនួន ៨៦២០០ នាក់ក្នុងនោះភ្ញៀវបរទេស ៤៩នាក់ ។

ទីកំសាន្ត ដែលភ្ញៀវទេសចរ មកលេងកម្សាន្ត មានសួនច្បារវិមានឯករាជ្យ សួនសម្ដេចចៅហ្វាវាំង គង់ សំអុល មុខមជ្ឈមណ្ឌលហ្វឹកហ្វឺន ស៊ីម៉ាក់ សួនឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន នៅមុខសាលាខេត្ត ដោយឡែក នៅទំនប់ឈ្វាំងសែនជ័យ ស្រុករលាប្អៀរ ក៏មានភ្ញៀវមកលេងកម្សាន្តជាច្រើនផងដែរ ។

លោក ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ឆ្នាំនេះក៏ដូចជាបណ្ដាឆ្នាំមុនៗ ភ្ញៀវទេសចរណ៍បាននាំគ្នាអង្គុយពិសារអាហារ និងភេសជ្ជៈ លេងកម្សាន្ត តាមបណ្ដាសួនដូចបានរៀបរាប់ខាងលើ និងមានបាញ់កាំជ្រួចលេងជាធម្មតារហូតដល់ម៉ោងដែលត្រូវរាប់ថយក្រោយ គឺថ្ងៃឆ្លងឆ្នាំ មានអុចកាំជ្រួច ដែលឧបត្ថម្ភដោយ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ធ្វើឱ្យបរិយាកាសឲ្យប្រជាពលរដ្ឋសប្បាយរីករាយយ៉ាងក្រៃលែង ៕

សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner