ភ្ញៀវទេសចរណ៍ ជិត ៤០មុឺននាក់ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកំពត ក្នុងឱកាសឆ្លងឆ្នាំសកល ២០២៣-២០២៤

កំពត៖ លោក សយ សុីណុលប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានឱ្យដឹងថា ៖ ភ្ញៀវទេសចរ បានមកស្នាក់ និងលេងកំសាន្ត នៅខេត្តកំពត ក្នុងឱកាស ឆ្លងឆ្នាំសកល២០២៣ចូលឆ្នាំ២០២៤នេះ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានចំនួន សរុប ៣៨៦ ៤៨៨នាក់ ក្នុងនោះ ភ្ញៀវទេសចរកំសាន្ត តាមរមនីយដ្ឋានសហគមន៍ ទេសចរនានាសរុបចំនួន ៥៦៤៨៨នាក់ ភ្ញៀវអន្តរ:ជាតិ ២៤៨៨នាក់ ខណៈដែល ភ្ញៀវ ទេសចរ ជាតិ អន្តរ:ជាតិ បងប្អូនប្រជាពលរដ្ឋចូលរួមកំសាន្តសប្បាយកម្មវិធី រាប់ថយក្រោយ ក្នុងក្រុងមានប្រមាណ ៣៣០ ០០០នាក់ ក្នុងនោះភ្ញៀវអន្តរ:ជាតិ ប្រមាណ ១៥០០នាក់។

លោកប្រធានបានបន្តថា ដោយមានការយកចិត្តទុកដាក់ និងដឹកនាំ ដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានតុបតែងកែលម្អរ សោភ័ណភាពក្រុង ពិសេសការ អភិវឌ្ឍន៍ តំបន់ឆ្នេរ និងកម្មវិធី សប្បាយៗ ជាច្រើនផងនោះ បានធ្វើឱ្យព្រឹត្តិការណ៍ឆ្លងឆ្នាំ នៅខេត្តកំពត មានភាពអធឹកអធម យ៉ាងក្រៃលែង ។

លោកប្រធានមន្ទីរ បានបន្តថា ក្នុងព្រឹត្តិការណ៍ ឆ្លងឆ្នាំសកល់ឆ្នាំ២០២៣ ចូលឆ្នាំ២០២៤នេះ មិនមានបញ្ហាអ្វីកើតឡើង គួឱ្យកត់សំគាល់ឡើយ ហើយទោះបើជា មានទេសចរ មកលេង ពេញក្រុងកំពត និងគ្រប់គោល ដៅទេសចរណ៍ រមនីយដ្ឋាន យ៉ាងណាក៍ដោយ រដ្ឋបាលខេត្តនៅតែរក្សាបាន នូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ បានយ៉ាងល្អ ប្រសើរ ៕

ដោយ ៖ សិលា សារិន

ads banner