ប្រធានអូឡាំពិកកម្ពុជា ៖ កត្តាសន្តិភាពបានធ្វើឱ្យ កីឡាករ-កីឡាការិនី អន្តរជាតិ ៧០ភាគរយមកចូលរួមរត់ចម្ងាយឆ្ងាយអន្ដរជាតិអង្គរ

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តមទេស រដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ថា កត្តាសន្តិភាព បានធ្វើឱ្យ កម្ពុជា ក្លាយជាគោលដៅបៃតង ទើបកីឡាករ-កីឡាការិនីអន្តរជាតិ៧០ភាគរយ ចូលរួមទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ (Angkor Ultra Trail)។

ឯកឧត្តមទេសរដ្ឋមន្ដ្រី ថោង ខុន មានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាន ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧ នៅ ទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីរសៀលថ្ងៃទី៨ ខែមករា ថា កម្ពុជាជាគោលដៅបៃតង ។កត្តាសន្តិភាព សុវត្ថិភាព ពេញលេញ ធ្វើ ឱ្យពិភពលោកស្គាល់ ។ជាពិសេសភាពជោគជ័យស៊ីហ្គេមលើកទី ៣២ -អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិ ចង់មកកម្សាន្ត និងចូលរួមព្រឹត្តការណ៍កីឡាធំរបស់កម្ពុជា។

ឯកឧត្តម បន្ថែមថា កម្ពុជាកំពុងមានសុខសន្ដិភាពពេញលេញ ទោះបី រត់ពេលថ្ងៃ ឬយប់ នៅទីជនបទក៏ដោយ ក៏មានប្រជាជន ចេញមក ស្វាគមន៍បង្ហាញភាពសប្បាយរីករាយ និងរួសរាយរាក់ទាក់ប្រកបដោយ ភាពកក់ក្តៅ ។ ព្រឹត្តការណ៍ធំជាច្រើន បានរៀបចំ ដូចជា ព្រឹត្តការណ៍ រត់ម៉ារ៉ាតុង ព្រឹត្តការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ, សៀមរាប និងខេត្តព្រះសីហនុជាដើម និងព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំនេះ បានរួមចំណែកផ្សព្វផ្សាយ ពីគោលដៅទេសចរបែបវប្បធម៌ ទេសចរធម្មជាតិ នៅកម្ពុជា ស្របពេល ដែលកម្ពុជា មានអាកាស យានដ្ឋាន អន្ដរជាតិថ្មី នៅខេត្តសៀមរាប ដែលអាចហោះហើរត្រង់ នឹងចុះចតយន្ដហោះធំៗបាន»។

លោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages ជាអ្នករៀបចំព្រឹត្តិការណ៍ខាងលើ បានឱ្យដឹងថា បន្ទាប់ពីជោគជ័យ ព្រឹត្តការណ៍រត់ Angkor Ultra Trail លោកក៏មានគម្រោងរៀបចំ ព្រឹត្តការណ៍នេះ នៅតំបន់ឆ្នេរសមុទ្រ ឬប៉ែកឦសាន្ត ដូចជា ខេត្ត មណ្ឌលគីរី ខេត្តរតនៈគីរី ជាដើម។

សូមបញ្ជាក់ថា ព្រឹត្តការណ៍រត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី០៧ ឆ្នាំ២០២៤ មានអ្នកចុះ ឈ្មោះចំនួន ១,០៧០នាក់ មកពី ៤៣ប្រទេសលើពិភពលោក ។ក្នុងនេះ៧០ភាគរយជាជនបរទេស ។ ក្នុងនោះមាន កម្ពុជា បារាំង វៀតណាម កូរ៉េខាងត្បូង និងអាមេរិក៕

ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner