ការបណ្តុះបណ្តាលកងម្លាំងនគរបាលជាតិ ត្រូវធ្វើជាប្រចាំដើម្បីយក ចំណេះដឹងទៅបម្រើប្រយោជន៍អង្គភាព និងសង្គមជាតិ
កំពង់ស្ពឺ៖ឧត្តមសេនីយ៍ឯក អុំ អុន អនុប្រធានបណ្ឌិត្យសភានគរ បាល កម្ពុជា និងជាតំណាងនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញចូលរួម ក្នុងពិធី បិទ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧លើកទី២ ដែលមានសិក្ខាកាមចំនួន១៩៤នាក់បាន បញ្ចប់ ការសិក្សាដោយ ជោគ ជ័យនៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាល ជាតិភូមិភាគ៣ បានបញ្ជាក់ថា សាលានគរបាលជាតិភូមិភាគ៣ ក៏ដូច ជាសាលានគរបាលជាតិភូមិភាគនានាដែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ជាពិសេស ការបណ្តុះបណ្តាលមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាលនិង សិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីអង្គភាពចំនួន៦រួមមាន ស្នងការដ្ឋាន នគរបាលខេត្ត កំពង់ស្ពឺ កំពត កោះកុង ព្រះសីហនុ កែប និងខេត្ត តាកែវ។ ចាប់ពីពេលបង្កើតរហូតមកដល់ពេលនេះ សាលាបាន បណ្តុះ បណ្តាល កងកម្លាំងនគរបាលសរុបចំនួន៧,៣៤០នាក់ (នារី៦៥៤នាក់) ។ ជាមធ្យម សាលាបានបណ្តុះបណ្តាល សិក្ខាកាមនគរបាលនិង សិស្សនគរ បាលសរុបចំនួន៥០០នាក់ ក្នុងមួយឆ្នាំៗ។
ថ្លែងក្នុងពិធីបិទវគ្គនេះដែរឧត្តមសេនីយ៍ឯក អុំ អុន បានលើកឡើងថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាព វិជ្ជាជីវៈ កងកម្លាំងនគរបាល ស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ។ឯកឧត្តមបាន ថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹង ប្រែង របស់ សាលា នគរបាលជាតិភូមិភាគ៣ ក្នុងការបំពេញភារកិច្ច ប្រកប ដោយ ជោគជ័យតាមផែនការកំណត់ ព្រមទាំងគាំទ្រនូវ កម្មវិធី កំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បី កសាងវប្បធម៌ គុណភាព៕
ប្រភព រដ្ឋបាលខេត្តកំពង់ស្ពឺ