សំណល់ និងការដុតសំណល់បា្លស្ទិក បង្កការប៉ះពាល់ដល់ សុខភាព មនុស្ស និងសត្វ

ភ្នំពេញ៖ ការបង្កើតសំណល់ប្លាស្ទិក បានបង្កបញ្ហាបរិស្ថាន ជាច្រើនដូចជា ការបំពុលខ្យល់ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយ ការដុតសំណល់ប្លាស្ទិក ការប៉ះពាល់សុខភាពមនុស្ស-សត្វ ដោយកំណើនវត្តមានពពួកមីក្រូប្លាស្ទិកក្នុងប្រភពទឹក។សំណល់ ប្លាស្ទិកនៅក្នុងសមុទ្រក៏បង្កគ្រោះថ្នាក់ដល់ ជីវៈចម្រុះ នៅក្នុងសមុទ្រនិងមហាសមុទ្រផងដែរ។

ប្រភពក្រសួងបរិស្ថានបានបន្តថា ក្រៅពីថង់ប្លាស្ទិក នៅមាន សម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារនិងភេសជ្ជៈ ដូចជា ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។

តាមការស្រាវជ្រាវរបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រអាមេរិកចេញផ្សាយកាលពីពេលថ្មីៗនេះការប្រើប្រាស់ដបប្លាស្ទិកសម្រាប់ ពិសា ទឹក អាចប៉ះពាល់ដល់សុខភាព។ អ្នកជំនាញបាន បង្ហាញ ថា មានប៉ះពាល់ដោយសារភាគល្អិតនៃប្លាស្ទិកនៅក្នុងទឹកមាន រហូតរាប់ពាន់ភាគល្អិតក្នុងទឹកមួយលីត្រ ដែលច្រកនៅក្នុង ដបប្លាស្ទិក។ ភាគល្អិតនៃប្លាស្ទិក អាចបង្កហានិភ័យដល់ សុខភាព (បញ្ហាសសៃឈាមបេះដូង និងខួរក្បាល)និងជា កត្តាបង្កឱ្យមានជំងឺមហារីក ជាដើម។

ប្រភពដដែលបានរំលឹកថា ដូចគ្នាដែរចំពោះការ ប្រើប្រាស់ ប្លាស្ទិក សម្រាប់ច្រកម្ហូបអាហារ ដែលច្រកអាហារក្តៅអាចមាន បញ្ហាប្រឈមជំងឺមួយចំនួន ជាពិសេសជំងឺមហារីក ជំងឺទឹក នោមផ្អែម ជំងឺបេះដូង ជំងឺតម្រងនោមនិងប៉ះពាល់ ដល់ប្រព័ន្ធចងចាំ៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner