សម្តេចធិបតី អំពាវនាវដល់យុវជន យុវនារីកម្ពុជាទាំងអស់ ឱ្យរក្សាបាននូវព្រំដែនកំណត់ក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន
អត្ថបទដោយ៖
AMS OneMinute
ហើយរួមគ្នាគោរពច្បាប់ និងបទប្បញ្ញត្តិនានា ដើម្បីធានាបាននូវសណ្តាប់ធ្នាប់សង្គម ព្រមទាំងចូលរួមលើកកម្ពស់ប្រពៃណី វប្បធម៌ ដើម្បីបន្តលើកតម្កើងអត្តសញ្ញាណជាតិខ្មែររបស់យើងពីមួយជំនាន់ទៅមួយជំនាន់ ស័ក្តិសមជាជាតិសាសន៍ដែលធ្លាប់មានអារ្យធម៌រុងរឿងប្រកបទៅដោយមោទនភាព។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកទឹកឱ្យក្រសួងកិច្ចការនារី បន្តធ្វើការអប់រំ ណែនាំដល់តួអង្គស្ត្រីមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនឱ្យរួមគ្នាគោរពនូវតម្លៃជាស្ត្រីខែ្មរ និងរក្សាបាននូវការគោរពសិទ្ធិរបស់អ្នកដទៃ ដែលជាតម្លៃមូលដ្ឋាននៅក្នុងសង្គមជាតិ។

#ams1minute