សម្ដេចធីបតី ហ៊ុន ម៉ាណែត ចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា
(ប៉ារីស)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា ក្នុងឱកាស នៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។

បណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុន ចំនួន ៨០ មកពីប្រទេសបារាំង និង ក្រុមចំនួន ៣០ មកពីប្រទេសកម្ពុជា ដេីម្បីនឹងធ្វេីការផ្លាស់ប្តូរទំនាក់ទំនង ពង្រីកឱកាស និងសិក្សាស្វែងយល់ ពិសេស បង្កេីតឱកាសវិនិយោគនៅកម្ពុជា។

វេទិកាធុរកិច្ចនេះ នឹងឆ្លុះបញ្ចាំងនូវសារៈសំខាន់ នៃការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអឺរ៉ុប ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក, ការផ្ដល់ផលប្រយោជន៍ឱ្យគ្នា និងគុណតម្លៃរួមគ្នា។ វេទិកាដ៏សំខាន់នេះ ក៏នឹងលើកកម្ពស់ កាលានុវត្តភាពធុរកិច្ច, វិនិយោគ និងពាណិជ្ជ កម្ម ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងភាគីទាំងពីរផងដែរ ៕
ដោយ ៖ វណ្ណលុក


