ទូតបារាំង៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី នឹងទាក់ទាញ វិនិយោគទុន និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំងរបស់សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងមានការ រៀបចំ ឱ្យ មានជំនួបជាមួយធុរកិច្ចជននៃប្រទេសបារាំង ។គោលបំណង នៃ ជំនួប មួយនេះ គឺដើម្បីទាក់ទាញវិនិយោគគិន ខណៈ ស្ថានភាព សេដ្ឋកិច្ច កម្ពុជា ល្អប្រសើរ ប៉ុន្តែនៅខ្វះអ្នកវិនិយោគមកពីប្រទេស បារាំង នៅ ឡើយ ។ ជាមួយគ្នាសម្តេចធិបតីហ៊ុន ម៉ាណែត នឹង ជួបជា មួយក្រុមហ៊ុន អ្នក វិនិយោគទុនធំៗដែលមានវត្តមាននៅកម្ពុជាផងដែរ។
ខាងលើនេះជាការបញ្ជាក់របស់ឯកឧត្តម ហ្សាក់ ប៉ឺឡេ( Jacques Pelle)ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជានៅ ក្នុង សន្និសីទសារព័ត៌មាននាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គរដ្ឋទូតបានបន្តថា ទស្សនកិច្ចរបស់ សម្តេច ធិបតី លើកនេះ ជាទស្សនកិច្ចលើកដំបូងក្រៅអាស៊ី និងក្នុងអឺរ៉ុប ។ដំណើរទស្សនកិច្ច នេះនឹងមានទំនាក់ទំនងកាន់តែ ប្រសើររវាងមន្រ្តីជាន់ខ្ពស់ ទាំង ពីរ ពិសេស ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ឯកអគ្គរដ្ឋទូតបារាំងក៏បានថ្លែងផងដែរអំពីគោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺធ្វើឡើងក្នុងក្របខ័ណ្ឌនៃការពង្រឹងទំនាក់ទំនង ទ្វេភាគី ដែលនឹងអនុញ្ញាតឱ្យមានការលើកកម្ពស់ និងពង្រីកថែមទៀតនូវកិច្ច សហ ប្រតិបត្តិការបារាំង-កម្ពុជា ដើម្បីឆ្លើយតបរួម គ្នាទៅ នឹងបញ្ហា ប្រឈមសាកលនានា។ឯកឧត្តមបន្តថា ប្រទេសបារាំងមានបំណង ចង់រឹតចំណងសាមគ្គីភាពជាមួយកម្ពុជាឱ្យបានល្អប្រសើរ ថែមទៀត ដោយសារកម្ពុជានិងបារាំងមានទំនាក់ទំនងគ្នាយូរលង់។ពោល គឺ១៦០ឆ្នាំមកហើយ។បច្ចុប្បន្ននេះ ប្រតិបត្តិករ បារាំងក៏ កំពុង មាន វត្តមាននៅកម្ពុជាជាច្រើនផងដែរ ។ក្នុងនេះមានដូចជាស្ថាប័ន ស្រាវជ្រាវវិស័យកសិកម្ម កិច្ចសហប្រតិបត្តិលើបេតិកភណ្ឌ។ ក្រៅពីនេះបារាំងសង្កេតឃើញថា ការចូលមករួមកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរកម្ពុជាក៏មានលក្ខណៈងាយស្រួលផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា វិស័យអប់រំ គឺជាចំណុចសំខាន់មួយរបស់ បារាំងដែលបារាំង បានធ្វើសកម្មភាពអស់រយៈពេល៣០ឆ្នាំមក ហើយជាមួយ កម្ពុជា។គេសង្កេតឃើញថាអ្នកប្រើភាសា បារាំងនៅ កម្ពុជាប្រមាណ១០ភាគរយ ហើយបារាំងក៏បានធ្វើកិច្ចសហ ប្រតិបត្តិ ការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាយ៉ាងសកម្ម។បច្ចុប្បន្នយើង កំពុងពង្រឹងថ្នាក់២ភាសា។យើងឃើញថាអនាគតវិស័យអប់រំ ជា កូនសោមួយនៅកម្ពុជា។ប្រទេសបារាំងបានផ្តល់អាហាររូបករណ៍ ដល់កម្ពុជាដែលក្នុងនោះជាហិរញ្ញប្បទានរវាង ប្រទេសកម្ពុជា និង បារាំង។នាពេលបច្ចុប្បន្នយើងបានផុ្តល់អាហារូបករណ៍ ។ដូច្នេះ ប្រជាពលរដ្ឋកម្ពុជាដែលមានបំណងបន្តការសិក្សា នៅ ប្រទេស បារាំង អាចដាក់សុំអាហារូបករណ៍នេះបាន។
ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានបន្ថែមថា “ក្រៅពីនេះប្រទេសបារាំងបាន ផ្តល់សារៈសំខាន់ផងដែរលើ ការបណ្តុះ បណ្តាលលើវិស័យ សុខាភិបាល ។បច្ចុប្បន្នក៏មាននិស្សិតពេទ្យចំនួន៧២នាក់កំពុងទទួលបានការបណ្តុះបណ្តាល នៅ ប្រទេស បារាំង ។ដោយ ឡែក ចាប់តាំងតែពីឆ្នាំ១៩៩៦មក មាននិស្សិតពេទ្យប្រមាណមួយពាន់នាក់ហើយដែលបានទទួលការ បណ្តុះ បណ្តាល នៅប្រទេសបារាំង”។
គួរបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានអញ្ជើញដោយឯកឧត្តមប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)ទៅបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង ចាប់ពីថ្ងៃ១៣-១៩ ខែមករា ឆ្នាំ២០២៤៕ដោយ៖ម៉ាដេប៉ូ